ជាតិ
សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​៖ កម្ពុជា​អាចរ​ស់បាន​៥ ខែ ដើម្បីចរចារកដំណោះស្រាយ ក្នុងករណី​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​
28, Jul 2019 , 10:30 pm        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​កម្ពុ​ជាមាន​ទុនបម្រុង​អន្តរជាតិ​មាន​ចំនួន ១១,១ ប៊ី​លាន​ដុល្លារ ដែល​អាចជួយ​ធានា​ដល់​ការ​នាំចូល​ទំនិញ​និង​សេវា​ផ្សេងៗ​បាន​ប្រមាណ​៥​ខែ ក្នុងករណី​ប្រទេស​មាន​វិបត្តិ​សេដ្ឋកិច្ច​។ លើសពីនេះ​ទុនបម្រុង​អន្តរជាតិ ក៏​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស​ដែលមាន​បំណង​មករក​ស៊ី​នៅ​កម្ពុជា​ផងដែរ​។​


​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ លោកស្រី ជា សិរី បាន​លើកឡើងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ ១១,១ ប៊ី​លាន​ដុល្លារ ដូច្នេះ​ក្នុងករណី​កម្ពុ​ជាមាន​វិបត្តិ ឬក៏​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ណាមួយ កម្ពុជា​នឹងមាន​លទ្ធភាព​ទប់ទល់​បញ្ហា​ទាំង​នោះបាន​រយៈពេល ៥ ខែ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ ឬ​ច​រចា​ផ្នែក​សេដ្ឋកិច្ច​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេងៗ​បាន​។ 
 
​លោកស្រី​បាន​បន្ថែមថា ការបង្កើត​ទុនបម្រុង​អន្តជាតិ​នេះ ក៏​ជួយ​ជំរុញ និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ព្រោះ​វិនិយោគិន​ទាំងនោះ​នឹងមាន​ភាពជឿជាក់​លើ ប្រាក់រៀល​របស់​ធនាគា​រ​កណ្ដាល ខណៈ​មាន​ទុនបម្រុង​ខ្ពស់ ដែល​អាច​ធានាបាន​នូវ​ស្ថិរភាព​ហិរញ្ញ​វ​ត្តុ និង​អត្រា​ប្តូរប្រាក់​ក្នុង​ទីផ្សារ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក​ស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ ៖
 


 
 

© រក្សាសិទ្ធិដោយ thmeythmey.com