កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ថៃ មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​
29, Jul 2019 , 7:59 am        
រូបភាព
ដោយ:
 
ក្រុមកីឡា​ជម្រើសជាតិ​ហ្វ៊ុ​ត​សាល​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ថៃ មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF Futsal Championship ប្រចាំឆ្នាំ​២០១៩ ដែល​រៀបចំ​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ចន្លោះ​ពីថ្ងៃ​ទី​២១-២៧ ខែតុលា ឆ្នាំ​២០១៩​។ ចំណែក​ពូ​ល B មាន​ម្ចាស់ផ្ទះ​វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​អូស្ត្រាលី​។ 

​សម្រាប់​ជំនួប​បើកឆាក​នៅ​ថ្ងៃទី​២១ តុលា កម្ពុជា​ត្រូវ​ប៉ះ​វៀតណាម មុន​ជួប​មី​យាន់​ម៉ា និង​ទី​ម័​រ​ខាង​កើតជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២២ និង​២៣ ខែ​ឆ្នាំ​ដដែល​។ នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី​៥​របស់​កម្ពុជា តាំងពី​ព្រឹត្តិការណ៍​នេះ​បាន​ឡើង​នៅ​ឆ្នាំ​២០០១​។ សម្រាប់​ការចូលរួម​៤​លើក​កន្លងមក កម្ពុជា​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ពីរលើក​នៅ​ឆ្នាំ​២០០៣ និង ២០០៦ ខណៈ​ពីរលើក​ទៀត​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​។  
 
​កម្ពុជា​សម្រេច​បញ្ជូន​កីឡាករ​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឡើងវិញ​នៅ​ឆ្នាំ​២០១៨ ក្រោយ​ខកខាន​ចូលរួម​៥​លើក​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០១៧​។ សម្រាប់​ការចូលរួម​នៅ​ឆ្នាំ​២០១៨ កម្ពុជា​ដែល​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា បាន​រង​បរាជ័យ​ទាំង​៣​ប្រកួត​ក្នុង​ពូ​ល​របស់ខ្លួន​៕   

Tag:
 បាល់ទាត់​
  AFF Futsal Championship
© រក្សាសិទ្ធិដោយ thmeythmey.com