កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀងស៊ីម្ចាស់ផ្ទះភ្នំពេញក្រោន ៥-២ ក្នុងជំនួបដែលមានអ្នកទស្សនាជិត៥៩០០នាក់
× ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាមិនស្គាល់ចាញ់របស់ខ្លួនរហូតដល់សប្តាហ៍ទី១៧ តាមរយៈជ័យជម្នះ ៥-២ លើភ្នំពេញក្រោន ដែលមានអ្នកទស្សនាផ្ទាល់៥ ៨៦៣នាក់នៅកីឡដ្ឋាន RSN។ នៅថ្ងៃដដែល ណាហ្គាវើលដ៍ បានយកឈ្នះសូលទីឡូអង្គរ ៣-០ មុនពេលបឹងកេតឈ្នះកំពង់ចាម ៤-០ រីឯគិរីវង់សុខសែនជ័យឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២-០។ ចំនួននេះបានបំបែកកំណត់ត្រាកាលពីសប្តាហ៍ទី១៦នៅកីឡដ្ឋានវិសាខាដែលមានអ្នកទស្សនា៥៥១២នាក់ ដោយពេលនោះ វិសាខាយកឈ្នះភ្នំពេញក្រោន ៤-៣៕
ទស្សនាគ្រាប់បញ្ចូលទីរបស់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដោយភ្ញៀវឈ្នះ ៥-២ (BTV)
ទស្សនារូបភាពណាហ្គាវើលដ៍ឈ្នះសូលទីឡូអង្គរ ៣-០ នៅស្តាតចាស់ (CNCC)
បឹងកេតឈ្នះកំពង់ចាម ៤-០
គិរីវង់សុខសែនជ័យ ឈ្នះអាស៊ីអឺរ៉ុប ២-០
© រក្សាសិទ្ធិដោយ thmeythmey.com