ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ត្រៀមទិញអាវុធរាប់ម៉ឺនដើមពីចិន
29, Jul 2019 , 8:43 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហើបព័ត៌មានថា រដ្ឋាភិបាលកម្ពុជា បានរៀបចំថវិកាខ្ទង់រយលានដុល្លារ ដើម្បីទិញអាវុធដល់ទៅរាប់ម៉ឺនដើមឯណោះពីប្រទេសចិន ដើម្បីពង្រឹងកងកម្លាំប្រដាប់អាវុធកម្ពុជា និងឲ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា មានអាវុធថ្មីៗ ហើយអាវុធចាស់ៗ នឹងត្រូវដូរចេញ យកទជួសជុល។ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី​ ច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទថាកម្ពុជា អនុញ្ញាតឲ្យចិន កសាងមូលដ្ឋានទ័ពនៅកម្ពុជា។



ក្នុងពិធីពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសដូច្នេះថា៖«កម្ពុជា គ្មានភាពចំបាច់ដែលត្រូវចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ឲ្យចិន កសាងមូលដ្ឋានទ័ពនោះទេ។ តែខ្ញុំ នឹងទិញអាវុធពីចិន និយាយឲ្យត្រង់ៗអ៊ីចឹងតែម្តងទៅ»។ 

យ៉ាងណា មេដឹកនាំកម្ពុជា ពុំបានបញ្ជាក់ឡើយ ថាអាវុធដែលកម្ពុជា ត្រូវទិញពីចិន គឺជាប្រភេទអាវុធអ្វីខ្លះនោះទេ។ 

Tag:
 ចិន
  កម្ពុជា
  អាវុធ
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com