ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
យុវជន​មួយចំនួន​គេច​ចេញពី​ការងារ​«​ធ្វើស្រែ​»!
29, Jul 2019 , 11:40 am        
រូបភាព
​កំពង់ស្ពឺ​៖ រដូវវស្សា​ឈានចូល​មកដល់ កសិករ​នៅ​ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មមាញឹក​នឹង​ការងារ​ដក​ស្ទូង​របស់ខ្លួន​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គេ​សង្កេតឃើញ​មានតែ​ប្រជាកសិករ​វ័យ​កណ្ដាល និង​វ័យ​ចំណាស់ប៉ុណ្ណោះ ដែល​នៅ​បន្តធ្វើ​ការងារ​នៅក្រោម​កម្ដៅថ្ងៃ និង​ភក់ជ្រាំ​មួយ​នេះ ពោលគឺ​មិនសូវ​ឃើញ​មាន​យុវជន​មក​ធ្វើស្រែ​ចម្ការ​ដូច​មុន​ទៀតឡើយ​។ យុវជន​ដែល​មិន​ចង់​ធ្វើស្រែ​ចម្ការ​មួយចំនួន ទៅធ្វើ​ការងារ​សំណង់​, រោងចក្រ និង​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ជាដើម​។ រីឯ យុវជន​មួយចំនួនទៀត ចាប់អារម្មណ៍​ធ្វើ​ការងារ​រដ្ឋ និង​នៅតាម​បណ្ដា​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ជាង​ស្នង​មុខរបរ​ធ្វើស្រែ​ចម្ការ ពី​ឪពុកម្តាយ​៕



សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​វាលស្រែ​នា​រដូវវស្សា នៅ​ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​ផ្តិត​ដោយ​លោក ទូច សុ​វ​ណ្ណី អ្នកសារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖


 






































© រក្សាសិទ្ធិដោយ thmeythmey.com