កីឡាអន្តរជាតិ
អន្តរជាតិ
រកឃើញ​សាកសព​មនុស្ស​​ក្នុងផ្ទះ​របស់ Elneny ខ្សែបម្រើ Arsenal
29, Jul 2019 , 3:35 pm        
រូបភាព
​សាកសព​មនុស្ស​ម្នាក់ ត្រូវបាន​រកឃើញ​ក្នុង​ទីធ្លា​ផ្ទះ​របស់ Mohamed Elneny ខ្សែបម្រើ​ក្រុម Arsenal នៅឯ​ប្រទេស​អេ​ហ្ស៊ី​ប​។​


 
​បើតាម​កាសែត Gazetta ឪពុក​របស់ Elneny ជា​អ្នក​ប្រទះឃើញ​សាកសព​ដោយផ្ទាល់​នៅឯ​ផ្ទះ​ក្នុង​ក្រុង Mahalla Al-Kubra ហើយ​បាន​ប្រាប់​ប៉ូលិស​ភ្លាមៗ​អំពី​ដំណឹង​ដ៏​អាក្រក់​នេះ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ យ៉ាងណាក៏ដោយ ក្រុមប៉ូលិស​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​នេះ​ទេ ដោយ​ស្ថិតក្រោម​ការស៊ើបអង្កេត​ដើម្បី​រក​អត្តសញ្ញាណ​។​
 
​ផ្ទះ​របស់​ខ្សែបម្រើ​សញ្ជាតិ​អេ​ហ្ស៊ី​ប វ័យ​២៧​ឆ្នាំ ដែល​រកឃើញ​មាន​សព​មនុស្ស​ស្លាប់​នេះ​គឺ កំពុង​ស្ថិតនៅ​ក្នុងការ​សាងសង់​បន្ថែម​។ បើតាម​ការសនិដ្ឋាន​មួយចំនួន សាកសព​នេះ​ប្រហែលជា​កម្មករសំណង់​ដែល​ធ្វើ​ផ្ទះ​ឲ្យ Elneny ហើយ​ការស្លាប់​នេះ​អាចជា​រឿង​ឃាតកម្ម​ផង​។​
 
Elneny ដែល​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​កាលពី​ខែមករា ឆ្នាំ​២០១៦ នោះ ជាប់ កាតព្វកិច្ច​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​នា​យុទ្ធនាការ​ប្រកួត​ពានរ​ង្វាន់​អា​ហ្វ្រ៊ិ​ក Africa Cup of Nations ឆ្នាំ​២០១៩ ដែល​អេ​ហ្ស៊ី​ប​ធ្វើ​ម្ចាស់ផ្ទះ​។ អេ​ហ្ស៊ី​ប​ដែលជា​ម្ចាស់​ពាន​នេះ​ច្រើនជាងគេ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​អាហ្វ្រិក​ខាងត្បូង ១-០៕
 

Tag:
 Mohamed Elneny
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com