អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូន vivo S1 ទើបតែចេញលក់ផ្លូវការបានពីរថ្ងៃសោះ លកអស់ពីស្តុកបាត់ទៅហើយ!
× ក្រោយបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាការប្រកាសចេញលក់បានចំនួនពីរថ្ងៃមក ស្មាតហ្វូន ស្មាតហ្វូន vivo S1 ត្រូវបានក្រុមហ៊ុន vivo បញ្ជាក់ថាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់នៅកម្ពុជា។ គិតត្រឹមថ្ងៃនេះ គឺមានការលក់រហូតដល់អស់ពីស្តុកបាត់ទៅហើយ។ នេះសបញ្ជាក់ថា ស្មាតហ្វូននេះ គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែន ទាំងរូបរាង សមត្ថភាព ក៏ដូចជាតម្លៃ និងកញ្ចប់ប្រូម៉ូសិន។
គួរបញ្ជាក់ថា ស្មាតហ្វូន vivo S1 គឺជាស្មាតហ្វូនត្រកូល S-Series ដែលមានមានភ្ជាប់ជាមួយនឹងស្លាកសញ្ញាថា "Unlock Your Style" ដែលតំណាងឱ្យគោលដៅរបស់អតិថិជនវ័យក្មេង ដែលមានថាមពលខ្លាំង ទាន់សម័យ និងតែងតែដើរទាន់និន្នាការចុងក្រោយបំផុត ដែលកំពុងតែមានការពេញនិយមបំផុត។
ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ គឺមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនស្នាមម្រាមដៃក្រោមអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំ ដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI ចំនួន 3 គ្រាប់ និងការរចនាម៉ូដដ៏ទាន់សម័យ។ ស្មានហ្វូតនេះ មាន២ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ Diamond Blackនិងពណ៌ខៀវ Skyline Blue។
ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដែលងាយស្រួលរក្សាទុកវីដេអូ តន្ត្រី និងរូបភាពថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ ភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amoled Ultra All Screen។ អេក្រង់នេះ មានទំហំ 6.38 inch FHD+ កម្រិតភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និងអេក្រង់ បើធៀបជាមួយនឹងតួខ្លួនរបស់វា គឺដល់ទៅ 90% ដែលធ្វើឲ្យស្មាតហ្វូន Vivo S1 នេះ គឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមនោះ។
ស្មាតហ្វូន vivo S1 ភ្ជាប់ជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ខ្ពស់ ហើយវាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (In-Display Fingerprint Scanning) ដែលផ្តល់នូវភាពងាយស្រួល ក្នុងការស្កេនដោះសោរបានលឿនបំផុតថែមទៀត។ ដើម្បីឆ្លើយតបនឹងតម្រូវការបន្ថែម សម្រាប់អិថិជនដែលជាអ្នកគាំទ្រស្មាតហ្វូន vivo S1 ថ្មីនេះ ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសថា ស្តុកថ្មីសម្រាប់ស្មាតហ្វូន vivo នឹងចាប់ផ្តើមចូលនៅដើមខែសីហាខាងមុខនេះ។ ដូច្នេះហើយសម្រាប់អ្នកដែលមិនបានទិញស្មាតហ្វូននេះ កាលពីសប្តាហ៍មុននោះ អាចកក់ទុកមុនស្មាតហ្វូនថ្មីនេះបាន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុន vivo ឬចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com