កីឡាជាតិ
ជាតិ
AFF U15៖ កម្ពុជា​បន្ត​ជួប​ម៉ាឡេស៊ី ក្រោយ​បរាជ័យ​ក្នុងជំនួប​បើកឆាក​
30, Jul 2019 , 7:59 am        
រូបភាព
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាពេលប្រកួតជាមួយអូស្ត្រាលី, រូបភាពពីហ្វេសប៊ុក FFC
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាពេលប្រកួតជាមួយអូស្ត្រាលី, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​បន្ត​ប្រជែង​ជាមួយ U15 ម៉ាឡេស៊ី សម្រាប់​ជំនួប​ពានរង្វាន់ AFF U15 Championship នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន IPE 2 នៅ​ប្រទេស​ថៃ​។ នៅ​ពូ​ល B នេះដែរ ក្រុម U15 ឡាវ ប៉ះ​អូស្ត្រាលី​នៅ​ម៉ោង​៣​រសៀល មុន​ម្ចាស់ផ្ទះ​ថៃ ស្វាគមន៍​ព្រុយ​ណេ នៅ​ម៉ោង​៦​ល្ងាច​នា​កីឡដ្ឋាន IPE 1 ដូចគ្នា​។

 
 
​នា​ជំនួប​បើកឆាក​ពូ​ល B នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​បាន​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វី​ជើង​ក្រុម U15 អូស្ត្រាលី​។ ចំណែក U15 ម៉ាឡេស៊ី លត់​ព្រុយ​ណេ​ក្នុង​លទ្ធផល ៨-០​។ ដូច្នេះ​សម្រាប់​ការប្រកួត​នេះ កម្ពុជា​អាច​ទំនងជា​ជួប​ការលំបាក​បន្តិច​សម្រាប់​ការប្រកួត​លើក​ទី​២​របស់ខ្លួន​៕
 

Tag:
 AFF U15 Championship
  U15 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com