ជាតិ
រថយន្ត
ចំណុច​ពិសេសៗ​ដែល​គួរ​ឲ្យ​ស្ងើចសរសើរ របស់​អគារ​ក្រុមហ៊ុន Mercedes-Benz នៅ​កម្ពុជា​
29, Jul 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត​Mercedes-Benz នេះ​គឺជា​អគារ​ដ៏​ទំនើប​ជាងគេ ប្រចាំ​កម្ពុជា​។ អគារ​នេះ​មាន​ចំណុច​ពិសេសៗ​យ៉ាងច្រើន​ដែល​មនុស្ស​ទូទៅ មិនបាន​ដឹង ហើយ​ចំ           ណុ​ច​ទាំងនោះ គឺ​ពិតជា​គួរ​ឲ្យ​ស្ងើចសរសើរ​។ អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត​Mercedes-Benz នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី LEED ដោយមាន​ការទទួលស្គាល់​ពី​ក្រុមហ៊ុន​បរិស្ថាន​នៅ​សហរដ្ឋអាមេរិក ខណៈ​អគារ​ដែល​ជួយ​ដល់​បរិស្ថាន​បែបនេះ មានតែ​៥​ប៉ុណ្ណោះ នៅ​កម្ពុជា​បច្ចុប្បន្ន​។ នៅ​ខាងលើ​ដំបូង មាន​បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​អាច​ផលិត​ថាមពល​បាន​ដល់​៣០​ភាគរយ​នៃ​តម្រូវ​ការសរុប​របស់​ក្រុមហ៊ុន​។ ចំណុច​ពិសេស​មួយទៀត​នោះ គឺ​ទឹកភ្លៀង​ដែល​ធ្លាក់​មកពី​លើ​អគារ គឺ​ត្រូវបាន​ត្រង​យកមកប្រើ​ប្រាស់​ឡើងវិញ​។​

 
​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត​Mercedes-Benz នេះ​គឺជា​អគារ​ដ៏​ទំនើប​ជាងគេ ប្រចាំ​កម្ពុជា​។ អ្វី​ដេ​ល​អស្ចារ្យ​នោះ គឺ​អគារ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី LEED ដោយមាន​ការទទួលស្គាល់​ពី​ក្រុមហ៊ុន​បរិស្ថាន​នៅ​សហរដ្ឋអាមេរិក ដែលជា​សមាគម​ឯករាជ្យ​មួយ បំពេញការងារ​លើ​ការវាយតម្លៃ​អគារ​បរិស្ថាន​នៅ​ទូទាំង​ពិភពលោក​។​


 
​សូមបញ្ជាក់ថា នាពេល​បច្ចុប្បន្ន មាន​អគារ​តែ​៥ ប៉ុណ្ណោះ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានការ​ទទួលស្គាល់ ថា​ជា​អគារ​ជួយ​ដល់​បរិស្ថាន​បែបនេះ​។ ជាមួយនឹង​គោលដៅ​ក៏​ជាក់លាក់ ក្រុមហ៊ុន Star Auto Cambodia បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ក្លាយជា​ក្រុមហ៊ុន​នាំ​ចុ​ល​រថយន្ត​ទី​១ នៅ​កម្ពុជា ដែល​ទទួលបាន​ការទទួល​ស្គាល់​លើ​គុណភាព​អគារ និង​ជា​មជ្ឈមណ្ឌល​តាំង​លក់​រថយន្ត​ដ៏​ល្អ​លើសគេ ប្រកបដោយ​គុណភាព​ខ្ពស់​ចាង​គេ និង​ឈានមុខ​គេ​ស្របទៅតាម​ស្តង់ដារ​ដែល​ក្រុមហ៊ុន​លក់​រថយន្ត Mercedes-Benz គួរតែ​ធ្វើ​។​
 
​នៅទីនេះ បាន​ប្រើប្រាស់​បន្ទះ​ស្រូប​ថាមពល​ពន្លឺ​ព្រះ​អា​ទ្យិ​ដែល​មិន​ផ្តល់​ផលប៉ះពាល់​ដល់​បរិស្ថាន និង​មាន​កម្លាំង​១០០​គីឡូ​វ៉ាត ដែល​អាច​ផលិត​ថាមពល​បាន​រហូតដល់​៣០​ភាគរយ​នៃ​តម្រូវ​ការសរុប​របស់​ក្រុមហ៊ុន​។ ជាងនេះទៅទៀត វា​ក៏មាន​មុខងារ​ជួយ​កាត់​បន្ថយកម្តៅ ដែល​ជះ​មក​ពីលើ​ផ្ទៃ​ដំបូល​អគារ ហើយ​ក៏បាន​ចូលរួមចំណែក​ក្នុងការ​សន្សំសំចៃ​ការប្រើប្រាស់​អគ្គិសនី​ផងដែរ​។​


 
​ចំពោះ​ទឹកភ្លៀង​ដែល​ធ្លាក់​មកពី​លើ​អគារ គឺ​ត្រូវបាន​ត្រង​យកមកប្រើ​ប្រាស់​ឡើងវិញ ជាពិសេស ដើម្បី​ជា​ប្រយោជន៍​ស្រោចស្រព​រុក្ខជាតិ​នានា​នៅតាម​សួនច្បារ​ក្នុង​បរិវេណ​អគារ ដើម្បី រក្សា​នូវ​បរិស្ថាន​បៃតង​ជា​និ​ច្ជ​។ ទន្ទឹមនឹងនេះ ដើម្បី​កាត់បន្ថយ​លើ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ក្នុង​អគារ​ទាំងមូល​បាន​ប្រើប្រាស់​ប្រភេទ​អំពូល LED ព្រមទាំង​មាន​បំពាក់​ឧបករណ៍​ចាប់យក​ចលនា ដែល​ត្រូវបាន​ដំឡើង​នៅតាម​បរិវេណ​នានា ដើម្បី​អាច​កំណត់​បិទ​ចរន្តអគ្គិសនី​ដោយ​ស្វ័យប្រវត្តិ នៅពេលដែល​គ្មាន​នរណាម្នាក់​ធ្វើដំណើរ​ឆ្ល​កាត់ ឬ​មិនមាន​វត្ត​មាននៅ​ក្នុងកា​រិ​យា​ល័យ និង​បន្ទប់​ផ្សេងៗ​ទេនោះ​។​
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia ត្រូវបាន​ចំណាយ​ទឹកប្រាក់​សាងសង់ អគារ​តាំង​លក់ និង​ជួសជុល​រថយន្ត​មើ​ក​សឺ​ដេ​ស​-​បេន​ស៍ (Mercedes-Benz) និង​បំពាក់​គ្រឿង​បរិក្ខា​ទំនើប ចំនួន​ជាង ៩​លាន​ដុល្លារ សាងសង់​លើ​ផ្ទៃដី ៥០០០​ម៉ែត្រការ៉េ​។  អគារ​នេះ​ត្រូវ​បានដាក់​សម្ពោធ​កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំ​២០១៧ ៕



© រក្សាសិទ្ធិដោយ thmeythmey.com