កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថា នឹក Madrid ខ្លាំងណាស់! Ronaldo និងមិត្តស្រី Georgina Rodriguez ពេលទទួលពាន MARCA Leyenda (MARCA Legend) ។ រូបថត AFP
× Cristiano Ronaldo បានលើកឡើងថា គេពិតជានឹកក្រុងម៉ាឌ្រីដយ៉ាងខ្លាំង។ ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ដែលកំពុងលេងឲ្យ Juventus រូបនេះ បានត្រឡប់ទៅក្រុងរបស់អេស្ប៉ាញ ដើម្បីទទួលពានរង្វាន់ Marca Leyenda កាលពីថ្ងៃទី២៩ ខែកក្កដា។
«ខ្ញុំរំពឹងថា នឹងត្រឡប់មកកាន់ម៉ាឌ្រីដវិញនាពេលឆាប់ខាងមុខ»។ នេះជាការអះអាងរបស់ Ronaldo ក្រោយទទួលពាន Marca Leyenda ដែលផ្តល់ដោយកាសែតកីឡា Marca សម្រាប់អ្នកប្រកបកីឡាអាជីពល្អជាងគេនៅអេស្ប៉ាញ។ ចាប់ពីឆ្នាំ១៩៩៧មក អ្នកកីឡាជាង៤០នាក់ទទួលបានពានរង្វាន់ប្រកបដោយកិត្យានុភាពនេះ។
Ronaldo បានចំណាយពេលមួយទសវត្សរ៍នៅ Real Madrid ដោយបានឈ្នះ Ballon d’Or ៤លើកក្នុងចំណោម៥លើក ឈ្នះ Champions League ៤លើក ឈ្នះ La Liga ២លើក ឈ្នះ Copa de Rey ២លើក ជាមួយនឹងការស៊ុតបាល់បញ្ចូលទីសរុប៤៥០គ្រាប់ក្នុងចំណោមការប្រកួត៤៣៨លើក មុនពេលចូលរួមជាមួយ Juventus។
ខ្សែប្រយុទ្ធរូបនេះ បានអះអាងថា គេមានការនឹករលឹកជានិច្ចក្រោយការចេញពី Real Madrid។ «ខ្ញុំនឹកទាំងមែនឆេស្ទ័រ និងម៉ាឌ្រីត ប៉ុន្តែដោយសារខ្ញុំរស់នៅច្រើនឆ្នាំនៅម៉ាឌ្រីត កូនៗខ្ញុំកើតនៅទីនេះ ដូច្នេះខ្ញុំនឹកម៉ាឌ្រីតជាង»។ Ronaldo បានលើកឡើងយ៉ាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com