ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​ដាក់​កំហិត​ឲ្យ​នាំ​សំរាម​ចេញពី​កម្ពុជា ត្រឹម​ថ្ងៃទី​២៤ សីហា​
30, Jul 2019 , 4:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល បានដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ Chungyuen នាំ​កាកសំណល់​ប្លា​ស្ទិ​ក​ចេញពី​កម្ពុជា នៅត្រឹម​ថ្ងៃទី​២៤ សីហា​។ ជាមួយគ្នានេះក្រុមហ៊ុន ​រង​ពិន័យ​ជាង១​ពាន់​លាន​រៀល ​ដែលស្មើជាង២៥ម៉ឺនដុល្លារអាមេរិក។ នេះ​ជាការ​បញ្ជាក់​របស់លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​សន្និសីទកាសែត នា​រសៀល​ថ្ងៃទី​៣០ កក្កដា​នេះ​។​



​សំរាម​ប្លា​ស្ទិ​ក​៨៣ កុងតឺន័រ ដែលមានទម្ងន់ជិត១៦០០តោន​នេះ ត្រូវបាន​អាជ្ញាធរ​រកឃើញ នៅ​កំពង់​ផៃ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពីពេល​ថ្ងៃទី១៧ កក្ដដា។ សំរាម​ទាំងនេះ ត្រូវបាន​ក្រសួងបរិស្ថាន អះអាងថា មាន​ប្រភព​មកពី​កាណាដា និង​អាមេរិក​។​
អត្ថបទទាក់ទង

 
​បើតាម​លោក គុណ ញឹម ក្រុមហ៊ុនChungyuen ​នាំចូល​សំរាម​នេះ មាន​ប្រធាន សួន ឡុ​ក ជនជាតិខ្មែរ ដែល​បាន​ចុះបញ្ជី​ដំណើរការ​ក្រុមហ៊ុន​នៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​៤០០០​លាន​រៀល​។​

Tag:
 សំរាម
  សំណល់ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com