ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖«កម្ពុជា មិនមានភាពចាំបាច់ទាល់តែសោះ ក្នុងការទិញអាវុធ»
30, Jul 2019 , 6:40 pm        
រូបភាព
លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង បានរិះគន់រដ្ឋាភិបាលកម្ពុជា ដែលមានគម្រោងបញ្ចេញថវិកា ទិញអាវុធដល់ទៅរាប់ម៉ឺនដើមពីប្រទេសចិន។ លោក យល់ថា ការចំណាយលើការទិញអាវុធនេះ គឺមិនមានភាពចាំបាច់ទាល់តែសោះ ខណៈកម្ពុជា នៅក្រីក្រនៅឡើយ ហើយប្រព័ន្ធអប់រំ និងប្រព័ន្ធសុខាភិបាល មានភាពរយីករយាក ដែលមិនអាចបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន។



តាមរយៈសំណេរលើទំព័រហ្វេសប៊ុក មេដឹកនាំក្រុមប្រឆាំង ដែលកំពុងនិរទេសរូបនេះ បានសរសេរដូច្នេះថា៖«កម្ពុជា មិនប្រឈមមុខការគំរាមកំហែងពីខាងក្រៅណាមួយទេ....»។

អត្ថបទទាក់ទង
 



ក្នុងពិធីពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ (ទាល់មុខវិមានឈ្នះឈ្នះ) កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីផែនការបញ្ចេញថវិកាប្រមាណ៤០លានដុល្លារ បន្ថែមលើថវិកាជិត៣០០លានដុល្លារ ដើម្បីទិញអាវុធពីចិន។ ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ពុំបានបញ្ជាក់ឡើយថា អាវុធដែលកម្ពុជា គ្រោងទិញនោះ ជាប្រភេទអាវុធអ្វីខ្លះ។

ប្រមុខរដ្ឋាភិបាល អះអាងថា ការទិញអាវុធទាំងនេះ គឺដើម្បីឲ្យកងកម្លាំង មានអាវុធថ្មី ហើយអាវុធចាស់ៗ នឹងត្រូវដូរចេញយកទៅជួសជុល។ បើតាមប្រមុខរដ្ឋាភិបាល ការទិញអាវុធនេះ ក៏ដើម្បីពង្រឹងកងកម្លាំងផងដែរ៕

Tag:
 សម រង្ស៊ី
  ហ៊ុន សែន
  ទិញអាវុធ
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com