ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បាន​អាយុ​វែង គ្មានអ្វី​ស្រួល​ជាង​ផ្លាស់ប្តូរ​របប​អាហារ​ផ្តល់​សុខភាព​ឡើយ​
01, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ដើរតួនាទី​ដ៏​សំខាន់​មួយ​សម្រាប់​ជីវិត​រស់នៅ​យើង​គ្រប់គ្នា ព្រោះ​វា​ផ្តល់​ថាមពល​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា គួរតែ​ញ៉ាំ​អាហារ​អ្វី​ទើប​ធ្វើ​ឲ្យ​អាយុ​វែង​? មាន​កន្លែង​ច្រើនណាស់​នៅលើ​លោក​យើង​នេះ​ដែល​ប្រជាជន​អាច​រស់នៅ​រហូតដល់​ចាប់ពី ៩០​ឆ្នាំ​ឡើងទៅ ដូចជា ទីក្រុង Okinawa ប្រទេស​ជប៉ុន​ជាដើម​។

 
​តើ​ការផ្លាស់ប្តូ​របប​អាហារ​បែបនេះ​ដែល​អាចជួយ​បង្កើន​អាយុ​របស់​មនុស្ស​យើង​បាន​? ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​គួរតែ​កត់ចំណាំ និង​ធ្វើតាម​ឲ្យ​ខាន​តែ​បាន​បើសិនជា​ចង់បាន​អាយុ​រស់នៅ​កាន់តែច្រើន​៖
 
- ​ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជា​ប្រភព​នៃ​ជីវជាតិ និង​ជាតិ​សរសៃ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ ហើយក៏​មិនបាច់​ភ័យ​ថា​ឡើង​ទម្ងន់​ដែរ​។​
 
- ​អាច​ញ៉ាំ​ស្រា​ខ្លះ​ជាពិសេស​ស្រាក្រហម​តែម្តង ព្រោះ​វា​ជួយ​បង្ការ​ជំងឺ​បេះដូង​សរសៃឈាម និង​សម្រួល​ដល់​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ទៀត​។ សម្រាប់​បុរស​អាច​ញ៉ាំ​ត្រឹម ២​កែវ​ក្នុង​មួយថ្ងៃ និង​ស្ត្រី​ត្រឹមតែ មួយ​កែវ​បាន​ហើយ​។ 
- ​គ្រាប់​ធញ្ញជាតិ ឬ​គ្រាប់​ផ្លែឈើ​មាន​ជីវជាតិ និង​ជាតិ​សរសៃ​ខ្ពស់ ដូច្នេះ​វា​ពិតជា​ល្អ​សម្រាប់​សុខភាព​បេះដូង និង​ពោះវៀន​។​
 
​- ផ្លែ​ឪឡឹក​មាន​សារធាតុ Lycopene ខ្ពស់ ដែល​អាច​ប្រឆាំងនឹង​ជំងឺមហារីក និង​បង្ការ​ជំងឺ​បេះដូង​ជាច្រើន​ថែមទៀត​ផង​។​
 
​- វត្តមាន​របស់​សារធាតុ Polyphenols ក្នុង​សូកូឡា​ពណ៌​ខ្មៅ​មិន​ត្រឹមតែ​ជួយ​បង្កើន​ភាពបត់បែន​រប​ស់​កោសិកា​គ្រាប់​ឈាម​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​បញ្ចុះ​សម្ពាធ​ឈាម​បានដែរ​។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​វា​តែមួយ​ដុំ​តូច​បាន​ហើយ​ក្នុង​មួយថ្ងៃ​។​
 
​ការផ្លាស់ប្តូរ​របប​អាហារ​ដើម្បី​មាន​សុខភាព​កាន់តែ​ល្អ​ពិតជា​អាចជួយ​ឲ្យ​ជីវិត​រស់នៅ​បាន​កាន់តែ​យូរ ព្រោះតែ​អ្នក​កំពុងតែ​ប្រើ​វិធី​ជាច្រើន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​គ្រប់​ប្រភេទ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com