FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Best FIFA Football Award 2019៖ Liverpool មាន​កីឡាករ​៣​នាក់​ក្នុង​ចំណោម​បេក្ខជន​១០​រូប​
31, Jul 2019 , 11:29 pm        
រូបភាព
បេក្ខជន​១០រូបសម្រាប់ប្រជែងពាន Best FIFA Football Award ឆ្នាំ​២០១៩។ រូបថត FIFA
បេក្ខជន​១០រូបសម្រាប់ប្រជែងពាន Best FIFA Football Award ឆ្នាំ​២០១៩។ រូបថត FIFA
ដោយ: ថ្មីៗ
កីឡាករ Liverpool បី​រូប រួមមាន Virgil van Dijk, Sadio Mane និង Mohamed Salah ស្ថិតក្នុង​បញ្ជី​កីឡាករ​១០​រូប​ដែល​ត្រូវ​ប្រជែង​យកពាន Best FIFA Football Awards ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នា​ល្ងាច​ថ្ងៃ​ពុធ ទី​៣១ ខែកក្កដា​។​



Virgil van Dijk, Sadio Mane និង Mohamed Salah ដែល​បាន​ជួយ​ឲ្យ Liverpool ឈ្នះ​ពាន UEFA Champions League រួមជាមួយ​កីឡាករ​ឆ្នើម​៧​រូប​ទៀត​ត្រូវ​ប្រជែង​យកពាន Best FIFA Football Awards ឆ្នាំ​២០១៩ ដែល​ត្រូវ​រៀបចំ​ឡើងជា​លើក​ទី​៤ ក្រោយ​ការផ្តាច់​ដោយឡែក​ចេញពី​ពាន Ballon d’Or ក្រោម​កិច្ចសហការ​ជាមួយ​ទស្សនា​វ​ដ្តី​បារាំង France Magazine​។​

Harry Kane នៃ​ក្លិប Tottenham Hotspurs និង Eden Hazard អតីត​ខ្សែបម្រើ Chelsea ដែល​ចូលរួម​ជាមួយ Real Madrid ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវ​ប្រជែង​យកពាន​មួយ​នេះ ខណៈ Cristiano Ronaldo នៃ​ក្លិប Juventus និង Lionel Messi របស់ Barcelona នៅតែ​ជា​កីឡាករ​ដ៏​មាន​សក្តានុពល​។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Kylian Mbappe នៃ​ក្លិប Paris Saint-Germain រួមជាមួយ​អតីត​កីឡាករ Ajax ពីរ គឺ Frenkie De Jong ដែល​ចូលរួម​ជាមួយ Barcelona និង Matthijs De Ligt ដែលជា​កីឡាករ​ថ្មី​របស់ Juventus ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ផងដែរ​។​

​លទ្ធផល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៣ ខែកញ្ញា នៅ Teatro alla Scala ក្រុង Milan ប្រទេស​អ៊ីតាលី​។ ក្រៅពី​ពានរង្វាន់​កីឡាករ​ឆ្នើម ពានរង្វាន់​១០​ផ្សេងទៀត​រួម The Best FIFA Women’s Player, The Best FIFA Men’s Coach, The Best FIFA Women’s Coach, The Best FIFA Men’s Goalkeeper, The Best FIFA Women’s Goalkeeper, FIFA FIFPro Men’s World11, FIFA FIFPro Women’s World11, The FIFA Puskás Award, The FIFA Fair Play Award និង The FIFA Fan Award៕



Tag:
 Best FIFA Football Awards
© រក្សាសិទ្ធិដោយ thmeythmey.com