ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារៈសំខាន់នៃការទម្លាប់ញ៉ាំទឹកពោះទទេ នៅពេលព្រឹក
× មិនខ្វល់ថា អ្នកស្រេកទឹក ឬអត់ទេ ការញ៉ាំទឹកតែងតែមានប្រយោជន៍ជាច្រើនរបស់វាចំពោះសុខភាព។ ទឹកគឺជារបស់ដ៏ល្អបំផុត ដែលអ្នកត្រូវការក្នុងពេលស្រេក។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួននៅពេលយើងព្យាយាមញ៉ាំទឹកបានច្រើនក្នុងពេលពោះទទេ ជាពិសេសពេលភ្ញាក់ពីគេងព្រឹកឡើង។
- ជួយលាងសម្អាតពោះវៀន
- បញ្ចេញជាតិពុលពីក្នុងខ្លួន
- បង្កើនការឃ្លានអាហារពេលព្រឹក
- បង្ការការឈឺក្បាល
- លាងសម្អាតពោះវៀនធំ
- បង្កើនការរំលាយអាហារក្នុងខ្លួន
- បង្កើនថាមពលក្នុងខ្លួន
- បង្កើនការសម្រកទម្ងន់
- ជួយឲ្យស្បែកភ្លឺថ្លា
- បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
ការញ៉ាំទឹកអាចព្យាបាលបញ្ហាជាច្រើនរបស់មនុស្សយើងបាន។ មានជំងឺជាច្រើនដែលចេញពីក្នុងក្រពះ។ នៅពេលអ្នកញ៉ាំទឹកទាំងពោះទទេ ឬគ្មានអាហារក្នុងក្រពះ មានន័យថា អ្នកកំពុងតែប្រើវិធីជួយធ្វើឲ្យក្រពះមានសុខភាពល្អហើយ។ វិធីសាស្ត្រញ៉ាំទឹកពេលពោះទទេបែបនេះ មានដើមកំណើតចេញពីប្រទេសជប៉ុន។ ជាធម្មតា ជនជាតិជប៉ុនញ៉ាំទឹកប្រមាណ ៤កែវជារៀងរាល់ព្រឹកមុនពេលញ៉ាំអាហារ។ ក្រោយពីញ៉ាំទឹករួច ពួកគេរង់ចាំយ៉ាងហោចណាស់ ៣០នាទីសិនមុនពេលញ៉ាំអាហារពេលព្រឹក។ ទម្លាប់មួយនេះនឹងជួយឲ្យពួកគេមានភាពសកម្ម និងសុខភាពល្អ។ ចំពោះអត្ថប្រយោជន៍នៃការញ៉ាំទឹកនេះវិញគឺធំធេងណាស់ ហើយយកល្អគួរតែញ៉ាំទឹកក្តៅឧណ្ហៗ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com