ជាតិ
វីដេអូ
អ្នកកាសែតវ័យក្មេង «ចេះ» សរសេរព័ត៌មានអនឡាញ
01, Aug 2019 , 10:29 am        
រូបភាព
​ដោយ​៖ សុផល រតនៈ និង ឃុន សម្ផស្ស

​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​ចំនួន ១៦​នាក់​មកពី ១២ ស្ថាប័ន បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល អ្នកសារព័ត៌មាន​វ័យក្មេង​ស្ដីពី​ការសរសេរ​អត្ថបទ​សម្រាប់​ព័ត៌មាន​អន​ឡាញ កាលពី​ថ្ងៃទី ២៤-២៦ ខែកក្កដា ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ និង​ទីភ្នាក់ងារ​បារាំង CFI ។ ក្រោយ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ សិក្ខាកាម​បានបញ្ជាក់​ថា ទទួលបាន​ចំណេះដឹង​ច្រើន​ពី​របៀប​សរសេរ​ព័ត៌មាន​, ការចាប់​មុម​, គំនិត​ប្រធានបទ រួមទាំង​ក្រមសីលធម៌​របស់​អ្នកកាសែត​។ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ សិក្ខាកាម​ទាំងអស់ បាន​សិក្សា​ជាមួយ​គ្រូ​ជំនាញ​សារព័ត៌មាន​ជា​ជនជាតិខ្មែរ និង​ជនជាតិ​បារាំង​។ សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​វ័យក្មេង​ស្ដីពី​របៀប​សរសេរ​ព័ត៌មាន​អន​ឡាញ នឹង​រៀបចំ​វគ្គ​ថ្មី នៅ​ខែសីហា​ខាងមុខនេះ​។


សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ឃុន សម្ផស្ស អ្នកហាត់ការនៃ ThmeyThmey.com ជាមួយសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានវ័យក្មេងដូចតទៅ៖ 
 

Tag:
 អ្នកកាសែតវ័យក្មេង
  អនឡាញ
  CFI
© រក្សាសិទ្ធិដោយ thmeythmey.com