កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic ប្រាប់ Man Utd ថា បើ Pogba ចង់​ចេញ ឲ្យ​គេ​ចេញទៅ​
01, Aug 2019 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ
Zlatan Ibrahimovic ក្នុង​បទ​សម្ភាស​មួយ​ជាមួយ BBC បាន​ថ្លែង​ទៅកាន់​ក្លិប Manchester United ថា ពួកគេ​ត្រូវ​អនុញ្ញាត​ឲ្យ Paul Pogba ចាកចេញ ប្រសិនបើ​ខ្សែបម្រើ​រូបនេះ មិន​ចង់​បន្ត​នៅ​ទឹកដី Old Trafford​។​

 
Pogba អាយុ​២៦​ឆ្នាំ ធ្លាប់បាន​បង្ហើប​ថា «​ចង់​បានការ​ប្រឈម​មួយ​ថ្មី​ទៀត​» ហើយ​លោក Mino Raiola ដែលជា​ភ្នាក់ងារ​ផ្ទាល់ ក៏បាន​បញ្ជាក់​ពី​បំណង​ចាក​ចេញពី Man United របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ​ផងដែរ​។ ក្រៅពី Pogba លោក Raiola ក៏​ជា​ភ្នាក់ងារ​របស់ Zltatan Ibrahimovic, Henrikh Mkhitaryan, Marco Verratti, Gianluigi Donnarumma, Matthijs de Ligt, និង Mario Balotelli ផងដែរ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ BBC ខ្សែប្រយុទ្ធ Ibrahimovic ដែល​អតីត​មិត្ត​រួម​ក្រុម​របស់ Pogba បាន​និយាយថា Man Utd មិនគួរ​រារាំង Pogba នោះឡើយ ខណៈ​ខ្សែបម្រើ​រូបនេះ ត្រូវបាន​គេ​គិតថា មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Real Madrid​។​
 
​ខ្សែប្រយុទ្ធ​ក្លិប LA Galaxy រូបនេះ បាន​លើកឡើងថា​៖ «​សូម​ក្លិប​ឲ្យ​គាត់​ចេញទៅ បើ​គាត់​ចង់ទៅ​កន្លែង​ផ្សេង ហើយ​យក​ស្ថានភាព​មួយ​នេះ ដើម្បី​ពង្រឹង​អ្នកផ្សេង​ដែល​ចង់​នៅ​បន្ត​»​។​
 
Ibrahimovic បាន​បន្ថែមថា បើ​កីឡាករ​មិន​ចង់​នៅ​ជាមួយ​ក្លិប​ហើយ​នោះ មានន័យថា គេ​នឹងមិន​លេង​ឲ្យ​ដល់​១០០​ភាគរយ ឬ​២០០​ភាគរយ​នោះឡើយ​៕
 

Tag:
 បាល់ទាត់​
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com