ជាតិ
សង្គមជាតិ
នាយក​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង ហាម​សិស្ស​ធ្វើ​ពិធី «​ខួបកំណើត​» នៅ​បរិវេណ​សាលា​
01, Aug 2019 , 8:39 pm        
រូបភាព
​ដោយ​៖ ហួ ឆេង​ស៊ីម
 
​លោក នុត ងួន​លី នាយក​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង បានចេញ​បម្រាម​មួយ ហាម​សិស្សានុសិស្ស ធ្វើ​ពិធី​ខួបកំណើត​ក្នុង​បរិវេណ​វិទ្យាល័យ​នេះ មិន​ថា​ធ្វើ​ខ្លួនឯង ធ្វើ​ឲ្យ​មិត្រ​ភក្ដិ ឬ​ធ្វើ​ជូន​លោកគ្រូ​-​អ្នកគ្រូ​នោះទេ​។ បម្រាម​របស់​លោកនាយ​ក ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចេញ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​។

 
​ក្រៅពី​ពិធី​ខួបកំណើត លោក នុត ងួន​លី ក៏​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​ផ្សេងៗ​ទៀត​ដែរ​។ ប៉ុន្តែ លោក ពុំបាន​បញ្ជាក់​ឡើយ​ថា ពិធី​ផ្សេងៗ​នោះ សំដៅលើ​ពិធី​អ្វីខ្លះ​។ 
​តាមរយៈ​សេចក្តីជូនដំណឹង លោកនាយក​សាលា យល់ឃើញថា ការដាក់​បម្រាម​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ វប្បធម៌ និង បទបញ្ជាផ្ទៃក្នុង​សាលា​។ 
 
​លោក បាន​បង្ហោះ​សេចក្តីជូនដំណឹង​នោះ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក (Nuth Ngounly) ដោយ​អម​ជាមួយនឹង​សំណេរ​ថា​៖«​សូម​ក្មួយៗ ចូលរួម​អនុវត្ត​! សូម​លោកគ្រូ អ្នកគ្រូ ជួយ​ផ្សព្វផ្សាយ​បន្ត និង​ជួយ​ទប់ស្កាត់​»៕ 

Tag:
 អប់រំ​
  នុត ងួន​លី​
  ខួបកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com