ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
អចលនទ្រព្យ
ប្រជាជននៅភ្នំពេញ នឹងរស់នៅផ្ទាល់ដី ឬនៅលើអាកាស ទៅថ្ងៃមុខ?
× ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ មើលឃើញថា និន្នាការរស់នៅរបស់ប្រជាជនដែលរស់នៅនិងប្រកបមុខរបរនៅភ្នំពេញ នាពេលអនាគតក្នុងរយៈពេល១០ឆ្នាំទៀត នឹងខុសប្លែកពីបច្ចុប្បន្ន។ សព្វថ្ងៃ ការរស់នៅផ្ទាល់ដី ពិសេសរស់នៅក្នុងបុរី ផ្ទះល្វែង ទទួលការពេញនិយម តែ៥ឆ្នាំក្រោយទីផ្សារខុនដូរនឹងប្រសើរឡើង ហើយ១០ឆ្នាំក្រោយខុនដូនឹងទាក់ទាញខ្លាំង។
និន្នាការចូលទៅរស់នៅក្នុងខុនដូនេះ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ និងភាពចង្អៀតនៃចំនួនប្រជាជន ចរាចរណ៍ ដែលគេចាំបាច់រស់នៅក្នុងក្រុងដើម្បីងាយស្រួលទៅធ្វើការ។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក គីម ហ៊ាង នាយកក្រុមហ៊ុន Khmer Real Estate និងជាប្រធាន KW Cambodia ដូចទៅនេះ៖
ក្នុងបទសម្ភាសនេះ លោក គីម ហ៊ាង មានប្រសាសន៍ថា ទោះសព្វថ្ងៃមាននិន្នាការទិញដីឡូត៍ជាយក្រុង តែមិនប្រាកដថាអ្នកទាំងនោះសង់ផ្ទះនោះទេ អាចគ្រាន់តែជាការទិញទុក។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខ ដោយសារជីវភាពប្រសើរឡើង និងភាពចាំបាច់ជាក់ស្ដែង អ្នកទាំងនោះមួយចំនួនក៏អាចនឹងសម្រេចចិត្តរស់នៅក្នុងក្រុង ពោលគឺរស់នៅក្នុងខុនដូ។
លោក គីម ហ៊ាង ប្រាប់ទៅអ្នកអភិវឌ្ឍ៍គម្រោងខុនដូថា ពួកគេត្រូវតែរត់តាមទីផ្សារ ដែលទៅពេលខាងមុខអ្នកទិញខុនដូនឹងពិចារណាចំណុចផ្សេងៗមុននឹងសម្រេចចិត្តទិញ ដូចជាសន្តិសុខ សួនច្បារ ភាពចម្រុះផ្សេងៗនៃការរស់នៅជាដើម។ លោក គីម ហ៊ាង បន្ថែមថា ខុនដូរដែលនឹងបំពេញសេចក្ដីត្រូវការនៃនិន្នាការរស់នៅខាងលើនេះ គឺទីផ្សារខុនដូរតម្លៃ ៥ទៅ១៥ម៉ឺនដុល្លារ ដែលនឹងទទួលការពេញនិយមខ្លាំង៕
Tag:
ខុនដូ
គីម ហ៊ាង
អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com