ជាតិ
រដ្ឋមន្ត្រីការបរទេស​អាមេរិក ស្វាគមន៍​កម្ពុជា​ដែល​បដិសេធ​ព័ត៌មាន​ស្តីពី​គម្រោង​មូលដ្ឋាន​យោធា​ចិន​
02, Aug 2019 , 6:29 am        
រូបភាព
លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេសអាមេរិក មានវត្តមាន​ក្នុងកិច្ចប្រជុំជាមួយ​សមភាគីអាស៊ាននៅបាងកក។ រូបថត AFP
លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេសអាមេរិក មានវត្តមាន​ក្នុងកិច្ចប្រជុំជាមួយ​សមភាគីអាស៊ាននៅបាងកក។ រូបថត AFP
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ស្វាគមន៍​កម្ពុជា​ដែល​បដិសេធ​របាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សង់​មូលដ្ឋាន​យោធា​ចិន​នៅ​តំបន់​សមុទ្រ​កម្ពុជា ។ លោក Mike Pompeo បានលើកឡើង​ពី​ករណីនេះ នា​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុង​គោលដៅ​លើកកម្ពស់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅ​ក្រុង​បាងកក ប្រទេស​ថៃ​។​



អត្ថបទទាក់ទង


«​សហរដ្ឋអាមេរិក​ស្វាគមន៍​កម្ពុជា​ចំពោះ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការពារ​បូរណភាព​ដែនដី និង​ក្នុង​តំបន់​»​។ លោក Pompeo បានលើកឡើង​យ៉ាង​ដូច្នេះ ដោយ​មិន​បន្ថែម​ពាក្យពេចន៍​អ្វី​ទៀត​នោះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់ AP នា​យប់​ថ្ងៃទី​១ ខែសីហា​។​

តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស​អា​មេ​រិ​ក ដំណើរ​ទស្សនកិច្ច​រប​ស់លោក Pompeo មាន​គោលដៅ​ចម្បង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​សម្ព័ន្ធភាព​ដ៏​យូរអង្វែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្រមទាំង​បញ្ជាក់​ជាថ្មី​នូវ​ការតាំង​ចិត្ត​របស់​យើង​ទៅកាន់​អង្គការ​តំបន់​អាស៊ាន ដែល​ឈរលើ​ទស្សនៈវិស័យ​អាមេរិក​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕



Tag:
 មូលដ្ឋានយោធា
© រក្សាសិទ្ធិដោយ thmeythmey.com