ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសម្រកទម្ងន់ អាចជួយការពារជំងឺរលាកសន្លាក់ឆ្អឹង
× អ្នកឯកទេសបាននិយាយថា ការសម្រកទម្ងន់ដែលលើស អាចជួយការពារ និងបន្ថយរោគសញ្ញា និងឱកាសនៃកើតជំងឺរលាកសន្លាក់ឆ្អឹងបាន។
ក្រុមគ្រូពេទ្យជំនាញក៏បានពន្យល់ផងដែរអំពីរបៀបដែលជំងឺរលាកសន្លាក់ឆ្អឹង និងការលើសទម្ងន់ត្រូវបានទាក់ទងគ្នា និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបន្ថយហានិភ័យរបស់អ្នកក្នុងការវិវត្តកើតមានជំងឺមួយនេះ។
ទម្ងន់លើស អាចបណ្តាលឲ្យកើនឡើងការយារសន្លាក់ ដែលនេះគឺនាំឲ្យប៉ះពាល់ដល់សន្លាក់ និងបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ឆ្អឹង។ មួយវិញទៀត ខ្លាញ់ក្នុងខ្លួនដែលអ្នកមានច្រើនប៉ុណ្ណា នោះអ្នកគឺមានការរលាកច្រើនប៉ុណ្ណឹង ហើយការសម្រកទម្ងន់ឲ្យបានលើសពី ៥ ភាគរយនៃដងខ្លួនអាចជួយបន្ថយការប៉ះពាល់សន្លាក់របស់អ្នក។
លំហាត់ប្រាណជាទៀងទាត់អាចជួយសម្រកដល់ការឡើងទម្ងន់ និងជួយបន្ថយអាការៈនៃការរលាកសន្លាក់ឆ្អឹងនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com