អន្តរជាតិ
​មានការ​បំផ្ទុះ​មួយចំនួន​នៅ​បាងកក ដែល​កំពុង​រៀបចំ​ជំនួប​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក​
02, Aug 2019 , 12:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​ករណី​បោក​គ្រាប់​មួយចំនួន​បានកើត​ឡើង​នា​ថ្ងៃ​សុក្រ​នេះ នៅក្នុង​ទីក្រុង​បាងកក ជាទី​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អាមេរិក​។ បើតាម AFP មនុស្ស​៣​នាក់​បាន​រងរបួស​។​



​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ភ្លាមៗ​លើ​ករណីនេះ ដើម្បី​ធានា​សន្តិសុខ​សាធារណៈ ជាពិសេស​ថ្នាក់ដឹកនាំ​កំពូលៗ​ដែល​កំពុងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក​លើក​ទី​៥២ ៕



© រក្សាសិទ្ធិដោយ thmeythmey.com