ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​ញឹកញាប់​ដែល​នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​បាក់​ទឹកចិត្ត​នៅពេល​យប់​
03, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​មនុស្ស​មួយចំនួន​ដែល​កំពុងតែ​ព្យាបាល​ការបាក់​ទឹកចិត្ត ដូច្នេះ​អារម្មណ៍​របស់​ពួកគេ​ងាយ​នឹងរង​ការប៉ះពាល់​ណាស់​នៅពេល​យប់​។



តាមរយៈ​អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​បង្ហាញ​ហេតុផល​ញឹកញាប់​បំផុត​ដែល​នាំ​ឲ្យ​ការបាក់​ទឹកចិត្ត​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​ព្រះអាទិត្យ​លិច​។ 
 
​កំពុងតែ​គិត​ច្រើន​
 
​មនុស្ស​ដែល​បាក់​ទឹកចិត្ត តែងតែមាន​អារម្មណ៍​គិតពី​នេះ​ពី​នោះ​ច្រើន​នៅពេល​យប់​។ ប៉ុន្តែ​ការគិត​នេះ​គ្រាន់តែ​ជា​គំនិត​អវិជ្ជមាន​នៃ​រឿង​កាលពីមុនៗ​ប៉ុណ្ណោះ ហើយ​វា​ក៏​កើតឡើង​ដដែលៗ​ឥតប្រយោជន៍​ដែរ​។ ហេតុ​ដូច្នេះហើយ យក​ល្អ​គួរតែ​ទម្លាប់ខ្លួន​ធ្វើ​សកម្មភាព​ណា​បន្លប់​ការគិត​នេះ​តាមរយៈ​ការ​ស្តាប់​ចម្រៀង អាន​សៀវភៅ ឬ​ដោះស្រាយ​ល្បែង​ល្បងប្រាជ្ញា​។ 
 
​កំពុងតែ​ប៉ះពាល់​នឹង​ពន្លឺ​សិប្ប​និមិត្ត​ច្រើន​
 
​ការប៉ះពាល់​នឹង​ពន្លឺ​សិប្ប​និមិត្ត​ច្រើន​ពី​អំពូល​ភ្លើង ឬ​ទូរស័ព្ទ អាច​រំខាន​ដល់​ការផលិត​របស់​អ័រម៉ូន Melatonin ដែលជា​អ័រម៉ូន​សម្រួល​ដល់​ការ​គេង​បាន​។ ជាធម្មតា ការ​កង្វះ​អ័រម៉ូន​នេះ​អាចធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នៅពេល​យប់​បាន ដូច្នេះ​ការបាក់​ទឹកចិត្ត​ក៏​កាន់តែ​ធ្ងន់ធ្ងរ​តាម​គ្នា​ដែរ​។ 
 
​លេង​បណ្តាញ​សង្គម​
 
​តើ​អ្នកមាន​ទម្លាប់​លេង​បណ្តាញ​សង្គម​ខណៈពេល​កំពុងតែ​រង់ចាំ​ឲ្យ​ងងុយគេង​ដែរ​ទេ​? បើសិនជា​ចឹ​ង​មែន មានន័យថា​អ្នក​មិនអាច​គេង​លក់​ទេ ហើយក៏​ធ្វើ​ឲ្យ​ការបាក់​ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​យប់​ទៀត​។ ដូច្នេះ​គួរតែ​បោះបង់​ទម្លាប់​នេះ​ចោល​សិន​ទៅ​ខណៈពេលដែល​ដឹងថា​ខ្លួន​កំពុងតែ​បាក់​ទឹកចិត្ត​ហើយ​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​
 
​តើ​វា​ជា​ទម្លាប់​អ្នក​ឬ​ក្នុងការ​ញ៉ាំ​គ្រឿង​ស្រវឹង​ខ្លះ​មុនពេល​គេង ដោយសារតែ​ការបាក់​ទឹកចិត្ត​ធ្វើ​ឲ្យ​អ្នក​មិនអាច​គេង​លក់​ស្កប់​។ បើ​ចឹ​ង​មែន នោះ​គឺជា​ទម្លាប់​មិនល្អ​ឡើយ ហើយក៏​ធ្វើ​ឲ្យ​ការបាក់​ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ដែរ​។ គ្រឿង​ស្រវឹង​គឺ​អ្នកធ្វើ​ឲ្យ​កើតទុក្ខ​។ ទោះបី​ជាការ​ញ៉ាំ​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ស្រួល​ងងុយគេង​ក៏ដោយ តែ​ការ​គេង​នោះ​មិនមាន​គុណភាព​ឡើយ​៕ 
 
​កំពុងតែ​ស្ត្រេ​ស​ខ្លាំង​
 
​អ្នកវិទ្យាសាស្ត្រ​និយាយថា អ្នក​ដែល​ស្ត្រេ​ស គឺ​ងាយ​នឹង​កើនឡើង​អ័រម៉ូន Cortisol ក្នុង​ឈាម​ណាស់ ដែល​វា​ជា​ផ្នែក​មួយ​នៃ​អ័រម៉ូន​ស្ត្រេ​ស​។ នេះ​ដោយសារតែ ការ​ស្ត្រេ​ស ជា​អ្វីដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​បាក់​ទឹកចិត្ត​។ នៅពេល​អ្នក​អស់កម្លាំង​ពី​ការងារ ហើយ​ត្រឡប់មកផ្ទះ​វិញ កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​នេះ​អាច​នៅតែ​ខ្ពស់​ដដែល​បើសិនជា​អ្នក​មិន​ធ្វើ​សកម្មភាព​ខ្លះ​ដើម្បី​បន្ថយ​ស្ត្រេ​ស​នេះ​វិញ​នោះទេ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com