ជាតិ
ក្រសួង​ធនធានទឹក​៖​កំណាត់​ផ្លូវជាតិ​លេខ​៤ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី​៣-៦ សីហា​
03, Aug 2019 , 12:39 pm        
រូបភាព
រូបពីក្រសួងធនធានទឹក
រូបពីក្រសួងធនធានទឹក
​ភ្នំពេញ​៖ តំបន់​មាត់សមុទ្រ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹងមាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​ខ្លាំង ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៦ ខែសីហា ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​។ ឥទ្ធិពល​ដដែល​នេះ ក៏​នឹង​បណ្ដាល​ឲ្យ​មានការ​លិចលង់​ភូមិឋាន​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​កំណាត់​ផ្លូវជាតិ​លេខ​៤​ផងដែរ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ពិសេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣ ខែសីហា​នេះ​។


 
​តាម​សេចក្ដីជូនដំណឹង​ដដែល ខ្យល់មូសុង​និរតី​នេះ មាន​ល្បឿនខ្លាំង​ពី ១៥-២០ ម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី ១-២ ម៉ែត្រ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀមលក្ខណៈ​ទុកជាមុន ពិសេស​ប្រជា​នេសាទ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​កម្សាន្ត​តាម​កោះ​៕

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com