គ្រោះ​អគ្គិភ័យ​ក្នុង​ខែ​កក្ដ​ដា បណ្តាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង​របួស​៥៥​នាក់​
ជាតិ
គ្រោះ​អគ្គិភ័យ​ក្នុង​ខែ​កក្ដ​ដា បណ្តាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង​របួស​៥៥​នាក់​
03, Aug 2019 , 1:39 pm        
រូបភាព
នាយកដ្ឋាន បង្ការ និងពន្លត់អគ្គិភ័យ
នាយកដ្ឋាន បង្ការ និងពន្លត់អគ្គិភ័យ
​នៅក្នុង​ខែកក្កដា កន្លងទៅ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៤១​លើក និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់​ស្លាប់ និង​ចំនួន​៥៥​នាក់​រងរបួស​។ ហេតុការណ៍​ទាំង​៤២​លើក​នេះ បាន​បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ ៣៩​ខ្នង រង​ការខូចខាត​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ ប្រាប់​អ្នកកាសែត នៅក្រោយ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា កាលពី​ថ្ងៃទី​២ ខែសីហា​។


 
​លោក នេ​ត វ​ន្ថា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល ១​ឆមាស ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ​បាន​កើតឡើង​ចំនួន  ៤២៩​លើក បានកើត​ឡើង​នៅ​ទូទាំងប្រទេស​។ ចំនួន​នេះ កើនឡើង ៧៩​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​២០១៨​។ 
 
​ដោយឡែក​បើ​គិតតែ​ក្នុង​រយៈពេល​៦​ខែ​ដដែល គ្រោះ​អគ្គិភ័យ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៧​នាក់ របួស​៤៦​នាក់ និង​ឆេះ​ផ្ទះ​ចំនួន ៤១៨​ខ្នង​។ នេះ​បើតាម​ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ លោក នេ​ត វ​ន្ថា ដោយ​បន្ត​ពន្យល់ថា មូលហេតុ​ដែល​ផ្ដើម​ឲ្យ​មាន​អគ្គិភ័យ​ទាំងនេះ គឺ​មកពី​ឆ្លង​ចរន្តអគ្គិសនី ៤០​ភាគរយ​, ភ្លើងទាន និង​ធូប ៣៩​ភាគរយ និង​មិនដឹង​មូលហេតុ​ច្បាស់ ២១​ភាគរយ​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែសីហា នេះ អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ផ្ទុក​សម្ភារ​ក្រោម​ដី ក្នុង​ការដ្ឋាន​អគារ ទីក្រុង អូ​ឡាំ​ព្យា បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ ប៉ុន្តែ​អគ្គិភ័យ​នេះ មិនបាន​បង្ក​ឲ្យ​មាន​អ្នកស្លាប់ ឬ​រងរបួស​នោះទេ​៕ 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com