អន្តរជាតិ
តើសាកលវិទ្យាល័យណាខ្លះជាប់ឈ្មោះជាសាកលវិទ្យាល័យលំដាប់កំពូលលើពិភពលោក?
03, Aug 2019 , 9:59 pm        
រូបភាព
​ដោយ​៖ ឈួន ឈី​វ​អ៊ីង​
 
​ស្ថាប័ន​អប់រំ​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ធ្វើ​ចំណាត់ថ្នាក់ ដោយ​ផ្អែកលើ​គុណភាព​អប់រំ និង​ស្តង់ដា​ពាក់ព័ន្ធ​នានា​។ យ៉ាងណាក៏ដោយ​ភាគច្រើន​នៃ​ស្ថាប័ន​អប់រំ​ដែល​ស្ថិតក្នុង​លំដាប់់​កំពូល​គឺមាន​ទីតាំង​ស្ថិតនៅ​ចក្រភពអង់គ្លេស​។ 

 
​វិទ្យាស្ថាន​បច្ចេកវិទ្យា MIT ស្ថិតនៅ​លំដាប់​ទី​១ នៃ​តារាង​ចំណាត់ថ្នាក់​សកលវិទ្យា​ល័យ​ទូទាំង​ពិភពលោក ជាមួយ​លំដាប់​ពិន្ទុ ១០០​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ World Economic Forum ។ 
 
​តារាង​លំដាប់ថ្នាក់​នេះ​មានការ​ប្រែប្រួល​បន្តិចបន្តួច​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ដោយ​សាកលវិទ្យាល័យ Stanford  ស្ថិតនៅ​លេខ​រៀង​ទី​២ ជាមួយ​លំដាប់​ពិន្ទុ ៩៩,៨​។​
 
​បណ្ដា​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក និង​អង់គ្លេស នៅតែ​បន្ត​ឈរ​នៅ​កំពូល​តារាង មានតែ​សាលា ETH-Zurich របស់​ស្វ៊ី​ស​តែមួយគត់ ដែល​អាច​ប្រជែង​តំណែង​កំពូល​ទាំង​១០​។ សកល​វិទ្យាល័យ​របស់​ប្រទេស​ស្វី​ស​មួយ​នេះ ស្ថិត​លំដាប់​ទី​៦​។​
​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ណាន​យ៉ាង (NTU) និង​សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) កំពុង​បង្កើន​លក្ខណៈពិសេស​នៃ​ការអប់រំ ក្នុង​គោលបំណង​ឈានទៅដល់​លំដាប់​កំពូល​តារាង​នោះដែរ​។​

​ខាងក្រោម​នេះ​សាកលវិទ្យាល័យ​ល្បីៗ​ទាំង​១០ នៅពេល​បច្ចុប្បន្ន​៖ 
 
១. វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (MIT) សហរដ្ឋអាមេរិក​
២. សាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក​
៣. សាកល​វិទ្យា Harvard Uni សហរដ្ឋអាមេរិក​
៤. សាកល​វិទ្យា Oxford ចក្រភព​អង់គ្លេស​
៥. វិទ្យាស្ថាន​បច្ចេកវិទ្យា California សហរដ្ឋអាមេរិក​
 ៦. វិទ្យាស្ថាន​បច្ចេកវិទ្យា ETH Zurich ប្រទេស​ស្វី​ស​
៧.  សាកលវិទ្យាល័យ Cambridge ចក្រភព​អង់គ្លេស​
៨. សាកលវិទ្យាល័យ London (UCL) ចក្រភព​អង់គ្លេស​
៩. សាលា Imperial College London ចក្រភព​អង់គ្លេស​
១០. សាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិក​៕

Tag:
 សាកលវិទ្យាល័យ​
  អាមេរិក​
  អប់រំ​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com