អន្តរជាតិ
ហេតុអ្វី​មនុស្ស​អាច​រត់​បាន​ឆ្ងាយ​ជាង​ខ្លារខិន ទោះ​ខ្លារខិន​អាច​រត់​បាន​លឿន​ជាង​?
03, Aug 2019 , 5:59 pm        
រូបភាព
​សត្វ​ឆ្កែចចក ឬ​ខ្លារខិន​ជា​ប្រភេទ​ភាវៈ​ដែល​អាច​រត់​បាន​ល្បឿន​លឿន ហើយ​មនុស្ស​មិនអាច​ប្រដូច​បានឡើយ​។ យ៉ាងណាមិញ លក្ខណៈពិសេស​របស់​ម​នុស្ស គឺ​គេ​អាច​ដើរ​បាន​ឆ្ងាយ​ជាង​សត្វ​ទាំង​នោះបាន​។​

 
​ក្នុង​រយៈពេល​ខ្លី នៅពេល​ដេញ​ចំណី សត្វ​ខ្លារខិន​អាហ្វ្រិក​អាច​បោល​ដល់​ល្បឿន​ពី​១០០​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយសារ​រាងស្តើង ទម្ងន់​ស្រាល និង​សាច់ដុំ​ដ៏​រហ័ស​របស់​វា​។​
 
 ចំពោះ​មនុស្ស​វិញ កីឡាករ​រត់ប្រណាំង​អាជីព លោក Usian Bolt ជនជាតិ​ហ្សា​ម៉ា​អ៊ី​ក អាចរ​ត់ដល់​ល្បឿន​អតិបរិមា ៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ទី​រត់ប្រណាំង​ឯ​កីឡដ្ឋាន​ដែលមាន​ប្រវែង​១០០​ម៉ែត្រ​។ គាត់​ទទួល​កំណត់ត្រា​ជា​មនុស្ស​ដែល​រត់លឿន​ជាងគេ​ក្នុង​កីឡា​អូ​ឡាំង​ពិ​ក​រត់ប្រណាំង​ឆ្នាំ​២០១៦ ឯ​ទីក្រុង Rio ។ 
 
​តែ​គេហទំព័រ businessinsider.com បាន​បញ្ជាក់ថា ទោះបីជា​យ៉ាងនេះ​មែន ក្នុង​ការរត់​ចម្ងាយ​ឆ្ងាយ សត្វ​ទាំងនោះ​មិនអាច​រត់​បាន​ឆ្ងាយ​ដូច​មនុស្ស​ឡើយ​។ នេះ​គឺ​ដោយសារ​ប្រព័ន្ធ​ក្រពេញ​ញើស​របស់​មនុស្ស ដែលមាន​នាទី​ជួយ​កាត់​បន្ថយកម្តៅ ដូច​ប្រព័ន្ធ​ទឹក​ត្រជាក់​ក្នុង​រថយន្ត​ដែរ​។ 
 
​ជាធម្មតា មនុស្ស​មាន​ប្រពេ​ញ​ញើស​ល្អិតៗ​ប្រមាណ​ពី​ពីរ​ទៅ​បួន​លាន​ក្រពេញ​នៅ​ជុំវិញ​ខ្លួនប្រាណ​។ នៅពេលដែល​សាច់ដុំ​មាន​ចលនា កម្តៅ​ត្រូវបាន​បង្កើតឡើង​។ កម្តៅ​ទាំងអស់​នេះហើយ​ដែល​បង្ក​ឲ្យ​សាច់ដុំ​ដំណើរការ​មិនសូវ​ល្អ​។ 
 
​ប៉ុន្តែ​មនុស្ស​បាន​វិ​វត្ត​មក​ដោយមាន​ក្រពេញ​ញើស​មកជា​មួយ​។ ញើស​មាន​តួរ​នាទី​សំខាន់​ខ្លាំងណាស់ ដោយសារ​វា​ជួយ​បង្ហួត​កម្តៅ​ចេញពី​ខ្លួនប្រាណ​ទៅកាន់​បរិយាកាស​ខាងក្រៅ​។ សាច់សត្វ​មួយចំនួន​ដូចជា​ឆ្កែ ឬ​ខ្លារខិន​គ្មាន​ក្រពេញ​ញើស​ទេ​។ ដូចនេះ​នៅពេលដែល​សាច់ដុំ​វា​ក្តៅ​ខ្លាំង សត្វ​ទាំងនោះ​ត្រូវ​សម្រាក​នៅ​មួយកន្លែង កន្ធែក​ខ្លួន​ឲ្យ​ធំ រួច​ដក​ដ​ង្កើ​ម​តាម​មាត់​។ សត្វ​មួយចំនួនទៀត​ដូចជា​អូដ្ឋ ឬ​សេះ​មាន​ក្រពេញ​ញើស​ខ្លះ​ដែរ តែ​វា​មិន​ដូច​មនុស្ស​នោះទេ​។ 
 
​អ្នកវិទ្យាសាស្ត្រ​ដែល​សិក្សា​ពី​ដើមកំណើត​របស់​មនុស្ស​បាន​សន្ម​ត់​ថា ការវិវត្ត​មួយ​នេះ​អាច​កើតឡើង​ក្នុង​ចន្លោះ​ពី​ពីរលាន​ទៅ​បី​លាន​ឆ្នាំមុន នៅពេលដែល​មនុស្ស​បាន​ចេញទៅ​បរបាញ់​ប្រមាញ់​សត្វ​នៅតាម​សណ្ឋាន​ដីព្រៃ​ភ្នំ​ដ៏​ធំ​។ 
 
​ទោះបី​មនុស្ស​មិនអាច​រត់លឿន​ទៅ​ចាប់​សត្វ​ឈ្លូស​បាន តែ​មនុស្ស​អាច​ឈ្លប​ដេញតាម​សត្វ​ទាំង​រហូតដល់​ពួកវា​អស់កម្លាំង ឬ​ជាប់អន្ទាក់​។ បច្ចុប្បន្ន ដោយសារតែ​របប​ចំណីអាហារ ការហូ​ច​ចុក និង​ធ្វើដំណើរ​របស់​មនុ​ស្សកា​ន់​តែមាន​ភាពងាយស្រួល សមត្ថភាព​ទាំងនេះ​អាច​នឹងមាន​ការផ្លាស់ប្តូ​រ​នៅក្នុង​ថ្ងៃ​អនាគត​៕ 

Tag:
 ​ខ្លារខិន​
  ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com