ជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ហាមពលរដ្ឋចុះលេងទឹកសមុទ្រ និងនេសាទ រយៈពេល៤ថ្ងៃ
× ភ្នំពេញ៖រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ៣ សីហា ដោយបានហាមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចុះលេងទឹកសមុទ្រ ចាប់ពីថ្ងៃទី ៣-៦ ខែសីហា។ រីឯប្រជានេសាទ ក៏មិនត្រូវចេញនេសាទ នៅក្នុងរយៈពេលនេះដែរ។ សេចក្តីជូនដំណឹងដដែលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋ និងសាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្ដីជូនដំណឹងនេះ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពិសេសនៅថ្ងៃទី៣ ខែសីហានេះ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែសីហានេះ នៅតំបន់មាត់សមុទ្រ ខេត្តព្រះសីហនុ និងកោះកុង នឹងមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំង ដោយសារឥទ្ធិពលខ្យល់មូសុងនិរតី។ តាមក្រសួងធនធានទឹក និងឧតុនិយម ខ្យល់មូសុងនិរតីនេះ មានល្បឿនខ្លាំងពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ហើយរលកសមុទ្រមានកម្ពស់ពី ១-២ ម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com