កំណាព្យ
ជាតិ
រួមគ្នាលើកកម្ពស់ភាសាជាតិ!
×
-ដំណែលដំណាលដាលដិតដាម ដាមដិតស្ថិតស្នាមតាមជាប់ខ្មែរ
ខ្មែរជាប់ឈាមជ័រជុំរួមថែ ថែរួមរួបខ្មែរថែកេរតា។
-តាកេរក្រាស់ក្រៃច្នៃដាប់ឆ្លាក់ ឆ្លាក់ដាប់ចាប់ដាក់ទាំងប្រាង្គប្រា
ប្រាប្រាង្គអក្សរលើថ្មចារ ចារថ្មប្រាប់ថាខ្មែរមានជាក់។
-ជាក់មានអក្សរតយូរលង់ លង់យូរលៃគង់ខ្មែរស្ម័គ្ររក្ស
រក្សស្ម័គ្រមានស្មេរចារជាញជាក់ ជាក់ជាញទាញទាក់តាំងតាក់តែង។
-តែងតាក់ល្បះឃ្លាជាកាព្យឃ្លោង ឃ្លោងកាព្យខាបយោងយកចិត្តស្តែង
ស្តែងចិត្តគិតស្តាយខ្លាចបាត់ឯង ឯងបាត់អត់បែងបង់អ្នកថែ។
-ថែអ្នកនាងអើយជំរុញថែម ថែមរុញកកែមភាសាខ្មែរ
ខ្មែរសាសើរើរើសរៀបរៀងប្រែ ប្រែរៀងរាយខ្មែរថែថែមទ្វេ៕
© រក្សាសិទ្ធិដោយ thmeythmey.com