ជាតិ
សង្គមជាតិ
អាហារូបករណ៍ផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេសនៅប្រទេសម៉ារ៉ុក សម្រាប់និស្សិតកម្ពុជា រូបភាព និស្សិតដែលសិក្សានៅតាមគ្រឹះស្ថានសិក្សានានានៅព្រះរាជាណាចក្រម៉ារ៉ុក
× ភ្នំពេញ៖ នៅតាមគ្រឹះស្ថានសិក្សានានានៅប្រទេស ម៉ារ៉ុក (Morocco) នឹងផ្តល់អាហារូបករណ៍សិក្សាផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ សម្រាប់និស្សិតកម្ពុជា ក្នុងឆ្នាំ២០១៩-២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
អាហារូបករណ៍នេះ នឹងផ្តល់ជូនដល់និស្សិត៥កន្លែង ទៅសិក្សានៅតាមគ្រឹះស្ថានសិក្សានានា នៅប្រទេសម៉ារ៉ុក។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដើម្បីទទូលបានអាហារូបករណ៍ និស្សិតត្រូវមានលក្ខខណ្ឌមួយចំនួន ដូចជា មានចំណេះដឹងផ្នែកភាសាបារាំងជ្រៅជ្រះ និងត្រូវមានអាយុ ចាប់ពី១៩ ទៅ២៣ឆ្នាំ។ សម្រាប់និស្សិតដែលមិនទាន់ចេះភាសាបារាំង ក៏មានឱកាសទទួលបានអាហារូបករណ៍ផងដែរ ប៉ុន្តែត្រូវរៀននៅមជ្ឈមណ្ឌលភាសាបរទេសនៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុកជាមុនសិន។
និស្សិតដែលមានបំណងសិក្សាផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅប្រទេសម៉ារ៉ុក អាចមកដាក់ពាក្យឲ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ៨០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅមហាវិថីព្រះនរោត្តម។ សម្រាប់ព័ត៌មានបន្ថែម និស្សិតអាចចូលទៅកាន់គេហទំព័រ
http://www.amci.ma/៕
Tag:
អាហារូបករណ៍
និស្សិត
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com