លោក អ៊ុង ប៊ុន​អី ប្រាប់​គន្លឹះ​ខ្លីៗ​ដើម្បី​ជាប់​អាហារូបករណ៍ Civil Society Leadership Award
ជាតិ
លោក អ៊ុង ប៊ុន​អី ប្រាប់​គន្លឹះ​ខ្លីៗ​ដើម្បី​ជាប់​អាហារូបករណ៍ Civil Society Leadership Award
04, Aug 2019 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ អតីត​និស្សិត​អាហារូបករណ៍​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជំនាញ សារព័ត៌មាន​អន្តរជាតិ នៅ​សាកលវិទ្យាល័យ Hong Kong Baptist University លោក អ៊ុង ប៊ុន​អី បាន​ប្រាប់​គន្លឹះ​ខ្លីៗ មួយចំនួន​ដើម្បី​ទទួលបាន​អាហារូបករណ៍ Civil Society Leadership Award ដូច្នេះ​ថា គន្លឹះ​សំខាន់ៗ​ក្នុង​ការដាក់​អាហារូបករណ៍​នេះ គឺ​ត្រូវ​សិក្សា​អំពី​សំណួរ នីមួយៗ ក្នុង​ពាក្យ​អាហារូបករណ៍​ឲ្យ​បាន​ច្បាស់ ហើយ​អ្វីដែល​សំខាន់​នោះ​គឺ ការសរសេរ​សំណេរ ការជ្រើសរើស ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​ជំនាញ​ដែល​យើង​បាន​រៀន ហើយ​បេក្ខជន​ត្រូវ​បញ្ជាក់ថា​នឹង​យក​ចំណេះដឹង ដែល​រៀន​មក​អភិវឌ្ឍ​ប្រទេស​ដូចម្ដេច​។


 
​លោក អ៊ុង ប៊ុន​អី បានបញ្ជាក់​គន្លឹះ​ត្រៀមខ្លួន​សម្ភាស​ថា​៖«​បេក្ខជន​ត្រូវ​សិក្សា​អំពី​ពាក្យ​អាហារូបករណ៍​ឡើងវិញ ព្រោះ​គេ​នឹង​សួរ​ពីអ្វី ដែល​បេក្ខជន​បាន​សរសេរ​ក្នុង​ពាក្យ​អាហារូបករណ៍​។ បេក្ខជន​ត្រូវ​ប្រាកដ​នូវ​អ្វីដែល​បាន សរសេរ ជៀសវាង​សរសេរ​ផ្សេង និង​ឆ្លើយ​សំណួរ​ផ្សេង​»​។  
 
​ទន្ទឹមនឹងនេះ បេក្ខជន ត្រូវមាន​ទំនុកចិត្ត​ខ្ពស់ ក្នុងការ​ឆ្លើយ​សំណួរ ជាមួយ​អ្នក​សម្ភាស ហើយ​បេក្ខជន ត្រូវ​បង្ហាញ​គំនិត និង​ចម្លើយ​បែប​ពិចារណា​លើ​សំណួរ ដែល​អ្នក​សម្ភាស​បាន​សួរ​។ ចំពោះ​កម្រិត​ភាសា​អង់គ្លេស បេក្ខជន​ត្រូវ​ត្រៀម​ទៅតាម​សាកលវិទ្យាល័យ​នីមួយៗ ដែលមាន​នៅក្នុង​អាហារូបករណ៍ Civil Society Leadership Award​។ បើតាម​លោក ប៊ុន​អី ជាទូទៅ​បេក្ខជន​ត្រូវមាន​កម្រិត​ភាសា​អង់គ្លេស IELTS ៥.៥ ឡើង និង TOEFL ៦ ឡើង ទើប​អាចដាក់​ពាក្យ​អាហារូបករណ៍​បាន​៕  

​សូម​ទស្សនា​បទ​សម្ភាស​ខ្លី​ដូចខាងក្រោម​៖ 

Tag:
 អាហារូបករណ៍​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com