ជាតិ
ធនាគារជាតិ ជ្រើសរើស​និស្សិត​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​ចំនួន ១០០​នាក់​
04, Aug 2019 , 9:29 pm        
រូបភាព
មណ្ឌលសិក្សាបច្ចេកទេសធនាគារ (រូបភាពពីធនាគារជាតិនៃកម្ពុជា)
មណ្ឌលសិក្សាបច្ចេកទេសធនាគារ (រូបភាពពីធនាគារជាតិនៃកម្ពុជា)
​ភ្នំពេញ​៖ ធនាគារជាតិ នៃ​កម្ពុជា កាលពី​ថ្ងៃទី​២ ខែសីហា បានប្រកាស​ជ្រើសរើស​និស្សិត ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់ បច្ចេកទេស​ធនាគារ​ជំនា​ន់ទី​២៩ នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ ចំនួន​១០០​នាក់ រយៈពេល​២​ឆ្នាំ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២១​។


 
​បើតាម​សេចក្ដីប្រកាស​ដដែល សម្រាប់​លក្ខណ​ចុះឈ្មោះ​ប្រឡង បេក្ខជន​ជាម​ន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវមាន​បទពិសោធន៍​ការងារ​រយះពេល ២​ឆ្នាំ​យ៉ាងតិច និង​បេក្ខជន​ជា​សិស្សានុសិស្ស​ត្រូវមាន សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​។ 
 
​វិញ្ញាសា​ប្រឡង​រួមមាន ចំណេះដឹង​ទូទៅ គណិតវិទ្យា និង​ភាសា​អង់គ្លេស​។ ចាប់ផ្ដើម​លក់ និង​ទទួល​ពាក្យ ពីថ្ងៃ​ទី​៥ ខែ សីហា រហូតដល់​ថ្ងៃទី ៣ តុលា​។ ឈ្មោះ​បេក្ខជន​ប្រឡង នឹង​បិទ​នៅ ថ្ងៃទី ៤ តុលា ២០១៩ ខណៈ​កាលបរិច្ឆេទ​ប្រឡង នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ៥ ខែ តុលា ឆ្នាំ​២០១៩៕ 

Tag:
 ធនាគារជាតិ​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com