ជាតិ
ធនាគារជាតិ ជ្រើសរើសនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ចំនួន ១០០នាក់ មណ្ឌលសិក្សាបច្ចេកទេសធនាគារ (រូបភាពពីធនាគារជាតិនៃកម្ពុជា)
× ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី២ ខែសីហា បានប្រកាសជ្រើសរើសនិស្សិត ថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារជំនាន់ទី២៩ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ចំនួន១០០នាក់ រយៈពេល២ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០១៩-២០២១។
បើតាមសេចក្ដីប្រកាសដដែល សម្រាប់លក្ខណចុះឈ្មោះប្រឡង បេក្ខជនជាមន្ត្រីធនាគារជាតិនៃកម្ពុជាត្រូវមានបទពិសោធន៍ការងាររយះពេល ២ឆ្នាំយ៉ាងតិច និងបេក្ខជនជាសិស្សានុសិស្សត្រូវមាន សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
វិញ្ញាសាប្រឡងរួមមាន ចំណេះដឹងទូទៅ គណិតវិទ្យា និងភាសាអង់គ្លេស។ ចាប់ផ្ដើមលក់ និងទទួលពាក្យ ពីថ្ងៃទី៥ ខែ សីហា រហូតដល់ថ្ងៃទី ៣ តុលា។ ឈ្មោះបេក្ខជនប្រឡង នឹងបិទនៅ ថ្ងៃទី ៤ តុលា ២០១៩ ខណៈកាលបរិច្ឆេទប្រឡង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០១៩៕
Tag:
ធនាគារជាតិ
អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com