ជាតិ
សង្គមជាតិ
អ្នកស្រី សា​រ៉ា ជនជាតិ​ស្វី​ស​បង្កើត​សាលា​បណ្ដុះបណ្ដាល​យុវជន​ក្រីក្រ​ឱ្យមាន​ជំនាញ​ផ្នែក​ចុងភៅ​
05, Aug 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ អ្នកស្រី សា​រ៉ា និង​ស្វាមី​ជា​ជនជាតិ​ស្វី​ស បានមក​ដល់​ខេត្តសៀមរាប​ដំបូង នៅ​ឆ្នាំ​២០០៨​។ ប្ដី​ប្រពន្ធ​មួយគូ​នេះ សង្កេតឃើញថា នៅ​កម្ពុជា​សម្បូរ​អង្គការ និង​មណ្ឌល​កុមារកំព្រា តែ​នៅ​ខ្វះ​ចំណេះ​ជំនាញ​វិជ្ជាជីវៈ ផ្តល់ឱ្យ​ពួកគេ​ពេល​ធំ​ឡើង​។ ដោយ​ក្ដី​ស្រឡាញ់ និង​ចង់​ជួយ​យុវជន​ទាំងនោះ​ផង ប្ដី​ប្រពន្ធ​ជនជាតិ​ស្វី​ស​នេះ បាន​បង្កើត​ភោជនីយដ្ឋាន និង​ជា​សាលា​បណ្ដុះបណ្ដាល​ផ្នែក​ចុងភៅ​មួយ នៅក្នុង​ក្រុង​សៀមរាប ដោយ​ប្រមូល​យុវជន​ក្រីក្រ​ខ្វះ​លទ្ធភាព​ចេញពី​អង្គការ ឬ​មណ្ឌល​កុមារកំព្រា ឱ្យចូល​រៀន និង​ផ្គត់ផ្គង់​ការចំណាយ​ផ្សេងៗ ដោយ​ឥតគិតថ្លៃ រហូតដល់​ពួកគេ​មាន​ការងារ​ត្រឹមត្រូវ​។​

 
​ដើម្បី​ជ្រាប់​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី សា​រ៉ា ម្ចាស់​ភោជនីយដ្ឋាន ហេ​យ៍ វ៉ិ​ន (HAVEN) ដូចតទៅ​៖
 


 
​ក្នុង​មួយឆ្នាំ អ្នកស្រី សា​រ៉ា បានជ្រើសរើស​យុវជន​១៥​នាក់ មកពី​កន្លែង​ផ្សេងៗ ឱ្យចូល​រៀនសូត្រ និង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ ព្រមទាំង​ផ្តល់​ការឧបត្ថម្ភ​ផ្សេងៗ​។ ការរៀនសូត្រ និង​ស្នាក់នៅ គឺមាន​រយៈពេល​១២​ខែ និង​ចុះ​អនុវត្តន៍​តាម​សណ្ឋាគារ រយៈពេល​៤​ខែ​ទៀត ដោយ​ពួកគេ​ស្ទើរ​១០០​ភាគរយ​ទទួលបាន​ការងារ​ត្រឹមត្រូវ និង​នៅ​កន្លែង​ដ៏​ល្អ​។ ហេ​យ៍ វ៉ិ​ន ក៏​ជា​ភោជនីយដ្ឋាន​ដែល​គិតគូរ​ពី​ប្លា​ស្ទិ​ក​ដែរ ដោយ​កន្លែង​នេះ ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ជំនួស​ដោយ​សម្ភារ​អាច​ប្រើ​ម្ដងទៀត​បាន​។ ម្ចាស់​ភោជនីយដ្ឋាន​អ្នកស្រី សា​រ៉ា ពន្យល់ថា អ្នករកស៊ី​ទាំងអស់ ត្រូវមាន​ការទទួលខុសត្រូវ​សង្គម​ផង ហើយ​ការគិតគូរ​ពី​បរិស្ថាន គឺជា​អ្វីដែល​ប្រជាពលរដ្ឋ​គ្រប់គ្នា​គួរ​យល់ដឹង​៕





Tag:
 ​សា​រ៉ា​
 ​ជនជាតិ​ស្វី​ស​
 ​ចុងភៅ​
 ​យុវជន​
 ​អប់រំ​
 ​កុមារកំព្រា​
© រក្សាសិទ្ធិដោយ thmeythmey.com