កីឡាអន្តរជាតិ
អន្តរជាតិ
Man City យកឈ្នះ Liverpool ដើម្បី​លើក​ពាន Community Shield ពីរ​ឆ្នាំ​ជាប់​គ្នា
04, Aug 2019 , 11:12 pm        
រូបភាព
Manchester City បាន​រក្សា​តំណែង​ជើងឯក​ពានរ​រង្វាន់ «Community Shield» ពីរ​ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើ​ក្រុម Liverpool ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៥-៤ នា​ការប្រកួត​នៅលើ​ទឹកដី Wembly នៅ​យប់​ថ្ងៃអាទិត្យ​នេះ​។​



​ក្នុង​ការប្រកួត​ដណ្តើមពាន​បើក​រដូវ​កាល Community Shield សម្រាប់​ឆ្នាំ​២០១៩ ម្ចាស់​ជើងឯក Premier League រដូវ​កាល ២០១៨-១៩ បា​នរក​គ្រាប់​បាល់​នាំមុខ​ហង្ស​ក្រហម ១-០ តាំងពី​នាទី​១២​នៃ​វគ្គ​ទីមួយ​ម្លេះ​ដែល​សម្រេច​ទី​បាន​ដោយ​ខ្សែបម្រើ Raheem Sterling​។​
 
​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរ​បាន​៣៣​នាទី​ពោលគឺ​នៅ​នាទី​៧៨ ខ្សែការពារ Joel Matip បា​នរក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ក្រុម​លោក Jurken Kloop វិញ ដែល​បញ្ចូល​បាល់​យ៉ាង​ល្អ​ពី​ដៃគូ Virgil van Dijk​។ លទ្ធផល ១-១ បន្ត​រហូត​បញ្ចប់​ការប្រកួត​នៅ​ម៉ោង​ផ្លូវការ​៩០​នាទី​តែម្តង​។​
 
​ដោយសារ​មិន​តម្រូវ​ឲ្យ​ថែម​ម៉ោង​១៥​នាទី​ពីរដង ដូច្នេះ​ក្រុម​ទាំងពី​ត្រូវ​កាត់សេចក្តី​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ឈ្នះ​ចាញ់​។ Man City ជា​អ្នកទទួល​ជ័យជម្នះ​លើ Liverpool ក្នុង​លទ្ធផល ៥-៤​។​
 
​តាមពិតទៅ ពាន​បើក​រដូវ​កាល​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ​តម្រូវ​ឲ្យ​ម្ចាស់​ពាន​លី​គ​កំពូល​រដូវ​កាល​ចាស់​តតាំង​ជាមួយ​ម្ចាស់​ពាន FA Cup ប៉ុន្តែ​ដោយសារ​ក្រុម​មេឃ​ខៀវ​ក្រោម​ការដឹកនាំ​របស់លោក Pep Guardiola បាន​គ្រង​ពាន​ទាំង​ពីនេះ​ព្រម​គ្នា​ទើប​ធ្វើ​ឲ្យ Liverpool ដែលជា​ក្រុម​រងជើង​ឯក Premier League ត្រូវ​ចូលមក​ប្រកួតប្រជែង​។​
 
​ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ Man City អាច​រក្សា​តំណែង​ជើងឯក Community Shield ពីរ​ឆ្នាំ​ជាប់​គ្នា និង​ជាការ​ឈ្នះ​លើក​ទី​៦​សម្រាប់​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​នេះ​។​ ​ក្រុម​ដែល​លើក​ពាន​នេះ​ច្រើនជាងគេ គឺ Manchester United ចំនួន​២១​ដង តាម​ពីក្រោយ​ដោយ Liverpool, Arsenal ១៥​លើក​ដូចគ្នា Everton ៩​លើក និង Tottenham Hotspur ៧​លើក​៕
 

Tag:
 Community Shield
© រក្សាសិទ្ធិដោយ thmeythmey.com