ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប៉ះ​អី​បន្តិច​ជាំៗ តើ​មកពី​មូលហេតុ​អ្វី​ខ្លះទៅ​?
05, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​ជាំ​ស្បែក​កើតឡើង​ជាពិសេស​នៅពេល​សរសៃឈាម​តូចៗ​ក្រោម​ស្បែក​មានការ​ដាច់ ឬ​មាន​របួស​។ កាលណា​ឈាម​ជ្រាប​ចេញពី​សរសៃឈាម​មក​ហូរ​នៅក្រោម​ស្បែក នោះ​វា​នឹង​បណ្តាល​ឲ្យ​ចេញ​ជា​ស្នាម​ជាំ​តែម្តង​។



ការដែល​ងាយ​នឹងមាន​ស្នាម​ជាំ ប្រហែលជា​បង្កឡើង​ដោយ​៖
 
- ​កត្តា​ភេទ និង​អាយុ​ដែល​ពាក់ព័ន្ធ​
​- ថ្នាំ​អាស្ពីរីន និង​ការប្រើ​ថ្នាំ​ផ្សេងៗ​ទៀត​ដែល​ប៉ះពាល់​ដល់​ការ​កកឈាម​
​- កំពុងតែ​ប្រើ​ថ្នាំ​ប្រភេទ Corticosteroids
​- ថ្នាំ​បំប៉ន​
 
​ពេលខ្លះ ការដែល​ងាយ​នឹង​ជាំ​ស្បែក​អាចជា​សញ្ញា​បញ្ជាក់​អំពី​ការ​កកឈាម​ធ្ងន់ធ្ងរ​។ យ៉ាងណាមិញ អ្នក​គួរតែ​ប្រ​ញ៉ាប់​ទៅ​ជួប​ពេទ្យ​បើសិន​ជាការ​ជាំ​ស្បែក​នេះ​ឧស្សាហ៍​កើតឡើង ឬ​កើតឡើង​ភ្លាមៗ ឬ​កើត​ឡើងជា​លក្ខណៈ​គ្រួសារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com