ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែស្វាយ​អាចជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​
06, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​ថ្មី​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Nutrition and Metabolic Insights បាន​ឲ្យ​ដឹងថា មនុស្ស​ធំ​ដែល​ធាត់​ជ្រុល​ញ៉ាំ​ផ្លែស្វាយ​ទៀងទាត់​ប្រហែលជា​អាចជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ហើយក៏​មិនមាន​ផល​អវិជ្ជមាន​ចំពោះ​ទម្ងន់​រាងកាយ​គេ​ដែរ​។

 
​ការស្រាវជ្រាវ​រកឃើញ​ថា សារធាតុ​ជីវសាស្ត្រ​ដ៏​សកម្ម​ជាច្រើន​រួមទាំង Mangiferin ដែលជា​អង់​ទី​អុកស៊ីដ​ង​ក្នុង​ផ្លែស្វាយ​ដើរតួនាទី​ដ៏​មាន​ប្រយោជន៍​មួយ​ចំពោះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​របស់​វា​ក៏​ជួយ​បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ស្ករ​ចូលទៅក្នុង​ចរន្តឈាម​ដែរ​។ 
 
​ក្នុងពេល​ធ្វើការ​សិក្សា អ្នកចូលរួម​ទាំងអស់​តម្រូវ​ឲ្យ​ញ៉ាំ​ផ្លែស្វាយ​ក្រៀម​ចំនួន ១០​ក្រាម ដែល​ស្មើនឹង​ផ្លែស្វាយ​ស្រស់​ប្រហែល ១០០​ក្រាម​។ ជា​លទ្ធផល​គេ​រកឃើញថា ជាតិ​ស្ករ​ក្នុង​ឈាម​របស់​មនុស្ស​ធាត់​ជ្រុល​ទាំងនេះ​ថយចុះ​បាន​យ៉ាង​ល្អ​។ 
 
​ថ្វីបើ​ការសិក្សា​នេះ​គឺជា​លើកដំបូង​ក៏ដោយ ក៏​មិនមាន​ហេតុផល​ណាមួយ​ដែល​អ្នក​មិនត្រូវ​ញ៉ាំ​ផ្លែស្វាយ​ដែរ​។ អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផងដែរ​ចំពោះ​ពេលវេលា និង​ចំនួន​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​គួរ​ញ៉ាំ​ផ្លែស្វាយ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com