កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​នាំ​មុខ​ណាហ្គា​វើ​លដ៍​ដល់​ទៅ​៨​ពិន្ទុ​ក្នុង​តារាង​ខេ​ម​បូ​ឌា​ន​លី​គ​
05, Aug 2019 , 10:19 am        
រូបភាព
ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Yeon Gi-sung អបអរគ្រាប់បាល់បញ្ចូលទីជាមួយ​សារ៉េត គ្រីយ៉ា នាជ័យជម្នះ ៧-០ របស់ព្រះខ័នរាជស្វាយរៀង​លើអគ្គិសនីកម្ពុជា។ រូបថត CNCC
ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Yeon Gi-sung អបអរគ្រាប់បាល់បញ្ចូលទីជាមួយ​សារ៉េត គ្រីយ៉ា នាជ័យជម្នះ ៧-០ របស់ព្រះខ័នរាជស្វាយរៀង​លើអគ្គិសនីកម្ពុជា។ រូបថត CNCC
ដោយ: ថ្មីៗ
​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ជោគជ័យ​របស់ខ្លួន​នៅ​សប្តាហ៍​ទី​១៨​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ តាមរយៈ​ការបំបាក់​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា ៧-០ កាលពី​ថ្ងៃអាទិត្យ ស្រប​ពេលដែល​ណាហ្គា​វើ​លដ៍ បាន​ចាញ់​គិ​រិ​វង់​សុខ​សែន​ជ័យ ២-០ នៅ​ស្តា​ត​ចាស់​។ ជាមួយ​ការប្រកួត​៨​ទៀត​ដែល​នៅ​សេសសល់ ក្រុម​មិន​ស្គាល់​ចាញ់ ព្រះខ័ន​រាជ​ស្វាយរៀង មាន​ដល់​ទៅ​៤០​ពិន្ទុ ដែល​តាម​ពីក្រោយ​ដោយ​ណាហ្គា​វើ​លដ៍ រហូតដល់​ទៅ​៨​ពិន្ទុ​។​


 
​លទ្ធផល​កាលពី​ថ្ងៃអាទិត្យ​៖
 
​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​អគ្គិសនី​កម្ពុជា ៧-០ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
-​ព្រះខ័ន​រាជ​ស្វាយរៀង​៖ សារ៉េត គ្រី​យ៉ា ១១, Jean Marie Privat ៣១,៣៤,៦២,៨៥, Gisung Yeon ៥០, ហួយ ផល្លី​ន ៧០
 
​គិរីវង់​សុខ​សែន​ជ័យ ស៊ី ណាហ្គា​វើ​លដ៍ ២-០ នៅ​ស្តា​ត​ចាស់​
 
-​គិរីវង់​៖ ដាវ នី​ម ៥០, Coulibaly Soyleymane ៩០
 
​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ចាញ់​ភ្នំពេញ​ក្រោ​ន ៤-៣ នៅ​អេ​អ៊ី​យូ​ស្ព​ត​ផាក​
 
-​អាស៊ី​អឺរ៉ុប​៖ Coulibali Abdel Kader ៦, Ndoumene Yannick Francois ៣១, យ៉​ម វណ្ណា ៥៤
-​ភ្នំពេញ​ក្រោ​ន​៖ Booysen Shane ៤, ៣២, Dzarma Bata ២១, ម៉ៅ ពិសិដ្ឋ ៤៣



Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com