ជាតិ
សង្គមជាតិ
ភ្នំពេញ ប្រើប្រាស់​១០​លាន​ថង់​ប្លា​ស្ទិ​ក​ក្នុង​មួយថ្ងៃ ហើយ​ថង់​ប្លា​ស្ទិ​កមួយ​បំពុលបរិស្ថាន​រហូតដល់​៥០០​ឆ្នាំ​
05, Aug 2019 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កមាន​ការកើនឡើង​យ៉ាងគំហុក​។ កំណើន​នេះ កើតឡើង​ដោយសារ​សកម្មភាព​ជំនួញ​គ្រប់​ប្រភេទ​កើនឡើង​។ ថង់​ប្លា​ស្ទិ​កមួយ​ត្រូវការ​ពេល​តែ​៥​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផលិត ហើយ​យើង​ប្រើប្រាស់​វា​ប្រហែល​៥​នាទី​រួច​បោះចោល​។ តែ​ថង់​ប្លា​ស្ទិ​ក​ដែល​គេ​បោះចោល​នោះ បំពុលបរិស្ថាន និង​មហាសមុទ្រ​រយៈពេល​៥០០​ឆ្នាំ​។


 
​លោក ង៉ែត បុល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង​នៃ​ក្រសួងបរិស្ថាន​បានបង្ហាញ​តួលេខ​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ​តែមួយ​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៧​កន្លងមក បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​ជា​១០​លាន​ថង់​ក្នុង​មួយថ្ងៃ​។ ការ​ថ្លែង​របស់លោក បុល បាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​នៅក្នុង​បទ​បង្ហាញ​ស្តីពី​ការគ្រប់គ្រង​កាកសំណល់​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម​ដែលជា​គ្រូ​បង្គោល​ក្នុង​ក្របខ័ណ្ឌ​គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍ​ព័ត៌មាន​បារាំង CFI​។ 
 
​របាយការណ៍​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ UNDP ធ្លាប់បាន​បង្ហាញថា ថង់​ប្លា​ស្ទិ​កមួយ​ត្រូវការ​ពេល​តែ​៥​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផលិត ហើយ​គេ​ប្រើប្រាស់​វា​ប្រហែលជា​៥​នាទី​ប៉ុណ្ណោះ រួច​បោះ​វា​ចោល​។ តែ​ថង់​ប្លា​ស្ទិ​ក​ដែល​គេ​បោះចោល​នោះ បំពុលបរិស្ថាន និង​មហាសមុទ្រ​រយៈពេល​៥០០​ឆ្នាំ​។ ថង់​ប្លា​ស្ទិ​ក មាន​សារ​ធាតុគីមី​ពុល មាន​អាយុកាល​វែង មិន​ងាយ​រលាយ​រហូតដល់​ជាង​៥០០​ឆ្នាំ ចំណែក​លទ្ធភាព​នៃ​ការកែច្នៃ​ឡើងវិញ​បានត្រឹមតែ​៣​ភាគរយ​ប៉ុណ្ណោះ​៕ 

Tag:
 ប្លា​ស់​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com