អត្ថបទពាណិជ្ជកម្ម
ចង់បាន​ផ្ទះ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ធម្មជាតិ សូម​ជ្រើសរើស គម្រោង​ផ្ទះ​នៃ​សុភមង្គល ទីក្រុង​ពិសិដ្ឋ
05, Aug 2019 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Piseth City Investment Co., LTD. បានប្រកាស​បើក​លក់​គម្រោង​អភិវឌ្ឍន៍ ផ្ទះ​នៃ​សុភមង្គល ទីក្រុង​ពិសិដ្ឋ របស់ខ្លួន​ជា​ផ្លូវការ​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។ គម្រោង​អភិវឌ្ឍន៍ ផ្ទះ​នៃ​សុភមង្គល ទីក្រុង​ពិសិដ្ឋ ដែលជា​តំបន់​ពោរពេញ​ដោយ​សក្តានុពល​អភិវឌ្ឍ​ខ្ពស់ មាន​ភាពស្ងប់ស្ងាត់ និង​ហ៊ុមព័ទ្ធ​ដោយ​ធម្មជាតិ​ពណ៌​បៃតង​។​
 
​អគ្គ​នាយ​ក្រុមហ៊ុន Piseth City Investment Co., LTD. លោក ស៊ីម ពិសិដ្ឋ បាន​ថ្លែង​នៅក្នុង ពិធី​សម្ពោធ​ដែលមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើន​ថា​៖ «​ទីក្រុង​ពិសិដ្ឋ បង្កើតឡើង​ដើម្បី​ការរស់នៅ​ដ៏​ស្រស់ស្រាយ ដែល​មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​។ យើង​នឹង​ផ្តល់នូវ​ភាពល្អ​ឥតខ្ចោះ តាមរយៈ​ការរួមបញ្ចូល​រវាង​ធម្មជាតិ និង​ស្ថាបត្យកម្ម​ទំនើប​ទាន់សម័យ​នៅក្នុង​លំនៅឋាន ដែលមាន​គុណភាព​ខ្ពស់ កម្រិតស្តង់ដារ​លេខ​១»​។​


 
​លោក ស៊ីម ពិសិដ្ឋ បាន​បន្ត​ដោយ​ជឿជាក់ថា ម្ចាស់​លំនៅដ្ឋាន​គ្រប់រូប នឹង​ទទួលបាន​សុភមង្គល ជាមួយនឹង​ភាពទំនើប បរិយាកាស​បរិសុទ្ធ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតង ពី​ទីក្រុង​ពិសិដ្ឋ របស់ខ្លួន​។  បើតាម​អគ្គ​នាយ​ក្រុមហ៊ុន Piseth City Investment Co., LTD.​ដដែល ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​សុខុមាលភាព ការកម្សាន្ត និង​បែបផែន​នៃ​ការរស់នៅ ដែលមាន​ភាពងាយស្រួល​។ 
 
​សម្រាប់​លោក ពិសិដ្ឋ គម្រោង​ទីក្រុង​ពិសិដ្ឋ មិនមែន​សាងសង់​តែ​ផ្ទះ​សម្រាប់​ការរស់នៅ​តែមួយ​មុខ​នោះទេ ក្រុមហ៊ុន​ក៏​នឹង​បង្កើត​សហគមន៍​មួយ ដែល​ពេញលេញ និង​សម្បូរបែប ជាមួយ​សាលារៀន មន្ទីរពេទ្យ កន្លែង​កម្សាន្ត និង​ផ្សារ​ទំនើប​ផងដែរ​។ លោក ស៊ីម ពិសិដ្ឋ    បន្ថែមថា​៖«​ដូចដែល​អ្នក​បានឃើញ​ផ្ទះ​គំរូ​របស់​ទីក្រុង​ពិសិដ្ឋ ស្រាប់​ហើយ ខ្ញុំ​ជឿថា​អ្នក​ប្រាកដជា​មើលឃើញ ពី​ការយកចិត្តទុកដាក់រ​បស់​យើង ក្នុងការ​ចូលរួម​អភិវឌ្ឍ​សហគមន៍​មួយ ដែល​ពោរពេញ​ដោយ​សក្តានុពល នៃ​ការរស់នៅ​ដ៏​ប្រសើរ​»​។​
 
​ក្រោយ​បញ្ចប់​គម្រោង ផ្ទះ​នៃ​សុភមង្គល ទីក្រុង​ពិសិដ្ឋ ក៏​នឹង​ភ្ជាប់​មកជា​មួយ​តម្លៃ​ដ៏​ពិសេស ដែល​ប្រជាជន​កម្ពុជា​គ្រប់រូប អាចមាន​សមត្ថភាព​ទ​ទួល​យកបាន​ដោយ​រីករាយ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 VR Planing
© រក្សាសិទ្ធិដោយ thmeythmey.com