ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​ស្វែងយល់​ពី​​កីឡាប្រណាំង​យានយន្ត
05, Aug 2019 , 8:19 pm        
រូបភាព
​ប្រទេស​កម្ពុជា ក៏មាន​សហព័ន្ធ​កីឡា​យានយន្ដ​ដែរ​។ លោក សោម សុ​កុសល និង​លោក វង្ស គឹម​ហួត ជា​សមាជិក​ក្រុម​កីឡាករ​យានយន្ដ KARA​។ ពួកគាត់ ធ្លាប់​ជាប់​ចំណាក់​ថ្នាក់​លេខ​៤​ម្ដង ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រ៉ា​លី រយៈពេល​៦​ថ្ងៃ ចម្ងាយ​សរុប ២,២០០ គីឡូម៉ែត្រ នៅ​ឆ្នាំ​២០១៧​។ បើតាម​កីឡាករ​ទាំង​ពីររូប កីឡា​យានយន្ដ​មាន​វិញ្ញាសា​ជាច្រើន ដូចជា ស៊ី​គ្វី (​ផ្លូវ​កៅស៊ូ និង​ដី ឬ​ព្រិល​) រ៉ា​លី (​ផ្លូវ​ក្រៅ​ស៊ី​គ្វី និង​ក្រៅ​ផ្លូវ​) និង​ល្បឿន​សុទ្ធ (​ផ្លូវត្រង់​)​ជាដើម​។ ហើយ​ក៏មាន​ប្រភេទ​យានយន្ដ​ជាច្រើន​ដែរ ដូចជា​ម៉ូតូ (​ល្បឿន cross ចម្ងាយ trial និង speedway) ម៉ូតូ​កង់​បី (​ល្បឿន cross trial និង speedway) ម៉ូតូ​កង់​បួន (​ស្រាល និង​ធ្ងន់​) រថយន្ដ (​ធម្មតា ធម្មតា​កែច្នៃ កែច្នៃ​សុទ្ធ និង​កៅអី​មួយ​) និង​រថយន្ដ​ធន់​ធ្ងន់​ជាដើម​។ នៅ​ប្រទេស​កម្ពុជា ទើប​តែមាន​ផ្លូវ​ប្រណាំង​រថយន្ត​(​ស៊ី​គ្វី​)​មួយ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ ដែល​នឹង​បើក​ដំណើរការ​ក្នុងពេល​ឆាប់ៗ​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សោម សុ​កុសល និង លោក វង្ស គឹម​ហួត ជា​សមាជិក​ក្រុម​កីឡាករ​យានយន្ដ KARA ខាងក្រោម​នេះ​៖ 



 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ សីហា​ខាងមុខ ក្រុម​កីឡាករ​កម្ពុជា (KARA) និង​ក្រុមការងារ​បច្ចេកទេសរ​ថយ​ន្ដ​ប្រណាំង (Service Team) នឹង​ចេញដំណើរ​ទៅ​ទីក្រុង Pattaya ប្រទេស​ថៃ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត ក្នុង​កម្មវិធី​ប្រណាំង​យានយន្ដ​ឆ្លង​ប្រទេស ប្រភេទ​រ៉ា​លី ដែល​ធំជាងគេ​ក្នុង​តំបន់​អាស៊ី (Asia Cross Country Rally2019) លើ​ចម្ងាយ​ផ្លូវ​សរុប​ជាង ២,២០០ គីឡូម៉ែត្រ​៕











Tag:
 យានយន្ត​
 ​រថយន្ត​
 ​ប្រណាំង​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com