ជាតិ
រថយន្ត
ហេតុអ្វី​បានជា​ត្រូវ​សរសេរ​អក្សរ​បញ្ច្រាស​លើ​រថយន្ត​សង្គ្រោះបន្ទាន់ (AMBULANCE)?
05, Aug 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​សើចចំអក​នៅពេលដែល​ពួកគេ​ឃើញ​អក្សរ​បញ្ច្រាស​នៅលើ​រថយន្ត​សង្គ្រោះបន្ទាន់ (Ambulance)​។ ប៉ុន្តែ នេះ​មិនមែនជា​កំហុសឆ្គង ឬ​ជា​សំណេរ​ខុស​បច្ចេកទេស​នោះឡើយ​។​

 
​អ្នកជំនាញ​បាន​អះអាងថា សំណេរ​អក្សរ​បញ្ច្រាស (Mirror Writing) ជា​ជំនួយ​ដល់​អ្នកបើកបរ​រថយន្ត​ខាងមុខ ដឹង​ភ្លាមៗ​ថា ជា «​រថយន្ត​សង្គ្រោះបន្ទាន់​» (​ភាសា​ខ្មែរ​) ឬ Ambulance (​ភាសា​បារាំង ឬ​អង់គ្លេស​) ជាពិសេស​ក្នុងករណី​សង្គ្រោះបន្ទាន់​។​
 
​នេះ​មិនមែនជា​លក្ខខណ្ឌ​ច្បាប់​ដែល​តម្រូវ​នោះឡើយ ប៉ុន្តែ​តាមរយៈ​ការសរសេរ​អក្សរ​បញ្ច្រាស អ្នកបើកបរ​ខាងមុខ អាច​មើល​តាម​កញ្ចក់​មើល​ក្រោយ (Rear View Mirrors) ហើយ​ដឹង​ភ្លាម​ថា ជា​រថយន្ត​សង្គ្រោះបន្ទាន់ ហើយ​បើកផ្លូវ​ភ្លាមៗ​ដល់​រថយន្ត​នោះ​។ នៅ​កញ្ចក់​មើល​ក្រោយ យើង​មើលឃើញ​អក្សរ​បញ្ច្រាស​ត្រឡប់​ទៅជា​អក្សរ​ត្រឹមត្រូវ​វិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com