ជាតិ
ក្នុង​ខែកក្កដា ក្រសួង​ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ២២៦​គ្រឿង ពិន័យ​ជាង ជាង​៥០០​លាន​រៀល​
05, Aug 2019 , 5:31 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ចំនួន​២២៦​គ្រឿង និង​ពិន័យ ៥២០ ៧០០ ០០០ រៀល (​ប្រមាណ​១៣​ម៉ឺន​ដុល្លារ​) ក្នុង​ខែកក្កដា​ឆ្នាំ​២០១៩​។


 
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៥​ខែសីហា​ថា ការចាប់​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ កើនឡើង ២៩​គ្រឿង បើ​ធៀប​នឹង​នឹង ១៩៧​គ្រឿងក្នុង​ខែមិថុនា​កន្លងមក​។ ក្រសួង​បញ្ជាក់ទៀតថា ការដឹក​លើស​ទម្ងន់​នេះ​មាន​ចាប់ពី ៥​តោន​ទៅ​៣៨​តោន​៕
 

Tag:
 ដឹក​លើស​ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com