ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិន​ត្រឹមតែ​ផ្អែម​ឈ្ងុយ​ទេ​! “​ទឹកអំពៅ​” ប្រសើរ​ចំពោះ​សុខភាព​ទៀតផង​
12, Aug 2023 , 6:59 am        
រូបភាព
​ទឹកអំពៅ ជា​ភេសជ្ជៈ​ដែល​កំពុង​ទទួល​បានកា​រ​ពេញនិយម​យ៉ាងខ្លាំង​ដោយសារ​រសជាតិ​ផ្អែម​ឈ្ងុយ​មានតម្លៃ​សមរម្យ​និង​ងាយស្រួល​រក​ទិញ​ថែមទៀត​។  ទោះជា​ភាគច្រើន​នៃ​ពួកយើង​ចូលចិត្ត​ទទួលទាន​ទឹកអំពៅ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​ភេសជ្ជៈ​ធម្មជាតិ​នេះ​ចំពោះ​សុខភាព​ឡើយ​!



ថ្ងៃនេះ​យើង​នឹង បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​អស្ចារ្យ​មិនគួរ​ឲ្យ​ជឿ​នៃ​ការ​ទទួលទាន​ទឹកអំពៅ​ក្នុង​កម្រិត​សមល្មម ៖
 
១. សុខភាព​ឆ្អឹង​
 
​ការទទួល​ទាន ទឹកអំពៅ ជួយ​ជំរុញ​បង្កើន​កម្រិត​បរិមាណ​នៃ​ជាតិ​ម៉​ង់​កា​ណែ​ស ជាតិ​ដែក ជាតិ​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ក្នុង​រាងកាយ ក៏​ព្រោះតែ​បែបនេះហើយ​ទើប​ធ្វើ​ឲ្យ​ទឹកអំពៅ​ ក្លាយជា​ភេសជ្ជៈ​ចាំបាច់​មួយ ក្នុងការ​ពង្រឹង​សុខភាព​ឆ្អឹង​។ សុខភាព​ឆ្អឹង​រឹងមាំ ​នឹងធ្វើ​ឲ្យ​អ្នក​ជៀស​ផុត ពី​បញ្ហា​​ជំងឺ​ពុក​ឆ្អឹង​។​
 
២. ទប់ស្កាត់ ​និង​ព្យាបាល​អាកា​រទល់លាមក​
 
​នោះ​ក៏​ព្រោះតែ​ទឹកអំពៅ​មាន​ផ្ទុក​ជាតិ​សរសៃ ​និង​ជាតិ​ប៉ូ​តា​ស្យូ​ម ​ដែល​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​ ទប់ស្កាត់​ព្យាបាល​អាកា​រ​ទល់លាមក​ បាន​យ៉ាង​ប្រសើរ​។​
 
៣. បង្កើន​ថាមពល​រាងកាយ​
 
​ទឹកអំពៅ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស្ករ​ធម្មជាតិ (sucrose) ដែល​ជួយ​ជំរុញ ឬ​ស្តារ​កម្លាំង​ថាមពល​ឡើងវិញ​បាន​លឿន នៅពេល​អ្នក​ខ្សោះ​ជាតិ​ទឹក ឬ​ជួបប្រទះ​បញ្ហា​ជាតិ​ស្ករ​ទាប ​ក្នុង​រាងកាយ​។​
 
៤. សុខភាព​តម្រងនោម​
 
​ទឹកអំពៅ គឺជា​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប ហើយ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ ដែល​ធ្វើ​ឲ្យ​វា​មាន​អត្ថប្រយោជន៍​បំផុត ​ក្នុងការ​រក្សាបាន​នូវ​ស្ថានភាព​សុខភាព​តម្រងនោម​ល្អប្រសើរ​។​
 
៥. សុខភាព​ធ្មេញ​រឹងមាំ​
 
​ទឹកអំពៅ​ មាន​ផ្ទុក​សូម្បី​ជាតិ​រ៉ែ​ដែល​សំខាន់​សម្រាប់​រក្សា​សុខភាព​ធ្មេញ​រឹងមាំ ​ដូចជា​ កាល់ស្យូម និង​ផូស្វ័រ​ ដែល​ជួយ​ពង្រឹង​ការបាក់​ធ្មេញ ​ទប់ស្កាត់​បញ្ហា​ធ្មេញ​ពុក​។ 
 
៦. ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន ​បាន​ឲ្យ​ដឹងថា ការ​ទទួលទាន​ទឹកអំពៅ គឺអាច​ជួយ​​កាត់បន្ថយ​កម្រិត​​​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ​ដែល​អាច​ការពារ​អ្នក​ ឲ្យ​ជៀស​ផុតពី​បញ្ហា​ផ្សេងៗ​ ទាក់ទង​នឹង​បេះដូង​។​
 
៧. ទប់ស្កាត់​ជំងឺមហារីក​
 
​ទឹកអំពៅ គឺមាន​ប្រសិទ្ធភាព​ ជួយ​ក្នុងការ​ទប់ស្កាត់​ជំងឺមហារីក​ដោយសារ​ប​រិ​មាណ​សារធាតុ alkaline សារធាតុ flavonoids ជាតិ​ដែក ម៉​ង់​កា​ណែ​ស ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម​ខ្ពស់​។ កោសិកា​មហារីក គឺ​ពិបាក​នឹង​លូតលាស់​បាន​ណាស់​ ក្នុង​បរិយាកាស​​​អាល់​កា​ឡាំង (alkaline) នេះហើយ​ជាហេតុ​ធ្វើ​ឲ្យ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​មហារីក​សុដន់​ ត្រូវបាន​ទប់ស្កាត់​តាមរយៈ​ការ​ទទួលទាន​ទឹកអំពៅ​ជាប្រចាំ​។​
 
៨. សុខភាព​ស្បែក​
 
​សមាសធាតុ​មួយ​នៃ ទឹកអំពៅ គឺ alpha hydroxy acids ដែលមាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម​លើ​ស្បែក​។ ការ​ទទួលទាន​ទឹកអំពៅ​ទៀងទាត់ អាច​កម្ចាត់រោគ​ឆ្លង និង​ការ​រលា​កលើ​ស្បែក ហើយក៏​ជួយ​កាត់បន្ថយ​ភាព​ចាស់​តាម​វ័យ ​របស់​ស្បែក​ដូចជា​ស្នាម​ជាំ ស្នាម​ជ្រីវជ្រួញ ស្នាម​សម្លាក និង​ការ​ប្រែ​ពណ៌​ស្បែក​ផងដែរ​។​
 
​សម្គាល់ ៖ ទោះជា​យ៉ាងណា ​អ្នក​មិនគួរ​ទទួលទាន​លើសពី ១ កែវ ​ក្នុង​មួយថ្ងៃ​ឡើយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com