សង្គមអន្តរជាតិ​
អន្តរជាតិ
នារី​ន័​រវេ​ស Ayla Kirstine ចេះ​រត់ និង​លោត​បាន​ដូចជា​សត្វ​សេះ​
06, Aug 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​នារី​ន័​រវេ​ស​ឈ្មោះ Ayla Kirstine កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត  តាមរយៈ​សកម្មភាព​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ឲ្យ​ឃើញថា នាង​មាន​សមត្ថភាព​ជំនាញ​ខាង​រត់ និង​លោត​ដូចជា​សត្វ​យ៉ាង​ដូច្នោះ​ដែរ​។

 
«​នៅពេលដែល​ខ្ញុំ​មាន​អាយុ​៤​ឆ្នាំ ខ្ញុំ​ស្រឡាញ់​ឆ្កែ ហើយ​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ក៏​ចង់​ក្លាយជា​សត្វ​ឆ្កែ​ផងដែរ ប៉ុន្តែ​ក្រោយមក​ខ្ញុំ​ទើបតែ​ដឹងខ្លួន​ចូលចិត្ត​សេះ​ផងដែរ​»​។ Kirstine បាន​អះអាង​យ៉ាង​ដូច្នេះ​ប្រាប់​សារព័ត៌មាន INSIDER​។​
 
​ស្ត្រី​រូបនេះ អាច​លោត និង​រត់​បាន​យ៉ាង​លឿន​ដូច​សត្វ ទាំង​ឆ្លង​របា និង​ឧបសគ្គ​ផ្សេងៗ​។ ពេល​សួរថា តើ​នាង​មានការ​ឈឺចាប់​រាងកាយ​ដែរឬទេ​នៅពេល​ប៉ះទង្គិច​អ្វីមួយ​? Kirstine ឆ្លើយថា​៖ «​ខ្ញុំ​មិនដឹង​ខ្លួន​ទាល់តែសោះ ប៉ុន្តែ​ខ្ញុំ​ដូចជា​គ្មាន​ការ​ចុកចាប់​រាងកាយ​អ្វី​នោះឡើយ​»​។​
 
 
​សកម្មភាព​រត់​-​លោត របស់ Kirstine ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​គណនី Twitter ឈ្មោះ Cherno បាន​យក​វីដេអូ​មួយ​របស់​នាង​បង្ហោះ​ដោយ​ដាក់​រហស្សនាម​ថា «Pferdemädchen» ឬ​ក្នុងន័យ​ថា «​សេះ​ញី​»​។ 
 
​តាមពិតទៅ Kirstine ក៏មាន​គណនី Instagram ផងដែរ ប៉ុន្តែ​នាង​មិន​ពេញចិត្ត​ការបញ្ចេញមតិ​សើចចំអក និង​លែបខាយ​មួយចំនួន​នៅលើ​វីដេអូ​របស់ខ្លួន​។ នាង​បាន​លុបចោល​ការបញ្ចេញមតិ​មួយចំនួន​ទាំង​ភាសា​ន័​រវេ​ស និង​អង់គ្លេស ហើយក៏​ចង់​លុប​គណនី Instagram នោះ​ចោល​ផងដែរ​
 
​ទោះបីជា​យ៉ាងណាក៏ដោយ Kirstine ក៏​ទទួលបាន​ការកោតសរសើ​រ លើកទឹកចិត្ត​ផងដែរ​ពី​មនុស្ស​មួយចំនួន​។ បើតាម​គណនី Instagram ឈ្មោះ « __jumping.like.a.horse__» នារី​ន័​រវេ​សរូប​នេះ ក៏​មិនមែនជា​មនុស្ស​តែ​ម្នាក់​គត់​ដែលមាន​ជំនាញ​រត់​-​លោត​នោះដែរ ពោល​គឺមាន​ស្ត្រី​ជាច្រើន​នាក់​ផ្សេងទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com