កីឡាជាតិ
ជាតិ
លោក Dave Maguire ឡើងជា​គ្រូបង្វឹក​អ្នកចាំទី​ថ្មី​របស់​ភ្នំពេញ​ក្រោ​ន​ជំនួស​លោក Luis Fernando Vitorino
06, Aug 2019 , 3:06 pm        
រូបភាព
រូបភាពពីក្លិបភ្នំពេញក្រោន
រូបភាពពីក្លិបភ្នំពេញក្រោន
ដោយ:
​លោក Dave Maguire ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​អ្នកចាំទី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ជំនួស​លោក Luis Fernando Vitorino ដែល​ទើប​ចាកចេញ​កាលពីពេល​ថ្មីៗ​។ គ្រូបង្វឹក​ធ្លាប់​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​ម្តង​កាលពី​ឆ្នាំ​២០១៥​រូបនេះ បាន​អះអាងថា លោក​មាន​បទពិសោធ​ច្រើន​លើ​អាជីព​ជា​កីឡាករ និង​គ្រូបង្វឹក ហើយក៏​ដឹង​ពី​វិធីសាស្ត្រ​អភិវឌ្ឍ​អ្នកចាំទី​ផងដែរ​។ 

 
​គ្រូបង្វឹក​ចាំទី​ក្រុមយុវជន​លោក Dave Maguire ត្រូវបាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ដំឡើង​តួនាទី​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុម​ឈុត​ធំ​។ ការដំឡើង​នេះ​ធ្វើឡើង​ក្រោយ​ការចាកចេញ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល Luis Fernando Vitorino កាលពី​ចុងខែ​កក្កដា កន្លងទៅ​ថ្មីៗ​នេះ​។ គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​បាន​និយាយថា លោក​មាន​បទពិសោធ​ច្រើន​លើ​ការ​បង្វឹក ហើយក៏​យល់ច្បាស់​ពី​ការអភិវឌ្ឍ​អ្នកចាំទី​ផងដែរ​។      
 
​គ្រូបង្វឹក​រូបនេះ​បាន​រៀបរាប់ថា​៖«​ក្នុងនាម​ជា​អតីត​អ្នកចាំទី​អាជីព ខ្ញុំ​មាន​បទពិសោធ​ច្រើន​ទាំង​លេង​ជា​កីឡាករ និង​បង្ហាត់​។ ខ្ញុំ​យល់ច្បាស់​ពី​វប្បធម៌​របស់​កម្ពុជា និង​វិធី​ដើម្បី​ជួយ​អភិវឌ្ឍន៍​ដល់​អ្នកចាំទី​»​។​
 
​លោក Dave បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​លើកដំបូង​នៅ​ឆ្នាំ​២០១៥ ដោយ​កាន់​តួនាទី​ជា​គ្រូបង្វឹក​ចាំទី​ក្រុម​ឈុត​ធំ​ផង និង​យុវជន​ផង ហើយ​លោក​ក៏បាន​ចូលរួមចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន​លី​គ​កំពូល​នៅ​ឆ្នាំ​នោះ​ផងដែរ​។ ប៉ុន្តែ​លោក​ត្រូវបាន​ចែកជា​មួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០១៧ មុន​ត្រឡប់មក​ចូលរួម​សាជាថ្មី​នៅ​ឆ្នាំ​២០១៩ ដោយ​ធ្វើជា​បង្វឹក​ចាំទី​ក្រុមយុវជន​៕ 

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Dave Maguire
© រក្សាសិទ្ធិដោយ thmeythmey.com