អន្តរជាតិ
ចិន ប្រកាស​ឈប់​ទិញ​ផលិតផល​កសិកម្ម​ពី​អាមេរិក​
06, Aug 2019 , 8:59 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ ថា ក្រុមហ៊ុន​ចិន​មួយចំនួន​បាន​ឈប់​ទិញ​ផលិតផល​កសិកម្ម​រប​ស់​សហរដ្ឋអាមេរិក​។ កា​រស​ម្រេ​ចិត្ត​បែបនេះ  ធ្វើអោយ​កសិករ​របស់​អាមេរិក​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​។


 
​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយថា ប្រទេស​ចិន​ប្រហែល​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​សហរដ្ឋអាមេរិក​បន្ថែ​ម​ទៀត​លើ​ផលិតផល​កសិកម្ម ដើម្បី​ដាក់​ជា​របាំង​ទៅលើ​ពា​ណិ​ជ្ចក​ម្មនា​ថ្ងៃ​អនាគត​។ គោលដៅ​របស់​ចិន ប្រជាជន​អាមេរិក​រស់នៅ​ទីជនបទ ដែលជា​អ្នក​គ្រាំទ្រ​លោក​ត្រាំ កាលពី​ការបោះឆ្នោត​ឆ្នាំ​ប្រធានាធិបតី​ឆ្នាំ​២០១៦​។ 
 
​ប្រ​ធានា​ធីប​តី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ចិន​មិនបាន​គោរព​ពាក្យសម្ដី​ដែល​សន្យា​ទិញ​ផលិតផល​កសិកម្ម​រប​ស់​សហរដ្ឋ​អា​មេ​រិ​កឡើ​យ​។ ក្រោយមក លោក​ក៏បាន​ប្រកាស​យកពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​ប្រមាណ​ជា ៣០០​ពាន់​លាន​ដុល្លារ​។ 
 
​ប្រធាន​សហព័ន្ធ​កសិកម្ម​សហរដ្ឋអាមេរិក លោក Zippy Duvall បាន​ហៅ​ការប្រកាស​របស់​ប្រទេស​ចិន​ថា «​ជា​សេចក្តីប្រកាស​មួយ​បំផ្លាញ​កសិករ​ជាច្រើន​ពាន់​នាក់ ដែល​កំពុងតែ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​»​។ 
 
​ទោះជា​យ៉ាងណា ចិន​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​គោរព​តាម​ពាក្យសន្យា ហើយ​បង្កើត​លក្ខខណ្ឌ​ពិ​សេសមួយ​សម្រាប់​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ 
​ការនាំ​ចូល​ផលិតផល​កសិកម្ម​រប​ស់​ចិន ពី​សហរដ្ឋអាមេរិក មានការ​ធ្លាក់​យ៉ាងគំហុក ដោយ​ការ​ពី​ឆ្នាំ​២០១៧ មានការ​នាំចូល​ប្រមាណ​ជា ១៩,៥ ពាន់​លាន​ដុល្លារ ហើយ​មាន​ធ្លាក់​មក​ត្រឹមតែ ៩,១​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ ការណ៍​នេះ​បង្ខំ​ធ្វើអោយ​រដ្ឋបាល​របស់លោក ត្រាំ ត្រូវ​ចេញ​ប្រាក់​សំណង​ទៅ​កសិករ​ក្នុង​រយៈពេល​២​ឆ្នាំ ប្រមាណ​ជា​២៨​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​បើតាម​របាយការណ៍​នៃ​គណៈកម្មការ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ ដែលជា​ស្ថាប័ន​រៀបចំ​ផែន​សេដ្ឋកិច្ច​របស់​ចិន ដែល​ផ្សាយ​ដោយ​ទូរទស្សន៍ CCTV គិត​ត្រឹម​ពីថ្ងៃ​ទី​១៩​កក្កដា រហូតដល់​ថ្ងៃទី ២ សីហា​ឆ្នាំ​២០១៩​នេះ ប្រទេស​ចិន​បាន​ទិញ​សណ្តែក ១៣០,០០០ តោន​, ស័​រ​ហ្កា​ម (sorghum) ១២០,០០០ តោន​, ស្រូវ​សាលី ៦០,០០០​តោន​, សាច់ជ្រូក ៤០, ០០០​តោន និង កប្បាស ២៥,០០០​តោន​៕
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com