ពីនេះ ពីនោះ
«​កេះ​»,«​កេស​»,«​កែះ​» និង​«​កែស​» មានន័យ​ទីទៃ​ពីគ្នា​!
19, Apr 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​កេះ​» មានន័យ​ខុសពី​«​កេស​» ហើយក៏​រឹតតែ​មានន័យ​ខុសពី «​កែះ​»​និង​«​កែស​»​ផងដែរ​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។


 
​ឆ្កឹះ​ដោយ​ម្រាមដៃ​, ដោយ​ក្រចក​។ នេះ​ជា​និយមន័យរ​បស់ពាក្យ​«​កេះ​» ដោយ​លើក​ឧទាហរណ៍​មក​បញ្ជាក់ កេះដី កេះរមាស់ ជាដើម​។ 
 
​ចំពោះ​«​កេស​»​សំដៅលើ សក់ (​សម្រាប់​ប្រើ​ក្នុង​រាជសព្ទ​) ព្រះ​កេស​, ព្រះកេសា ចម្រើន​ព្រះកេសា​ថ្វាយ គឺ​កាត់សក់​ថ្វាយ​,​កោរ​ព្រះកេសា គឺ​កោ​សក់​។​
 
​រីឯ​«​កែះ​»  ជា​នាមសព្ទ សំដៅលើ​ឈ្មោះ​សត្វចតុប្បាទ​ព្រៃ ដែល​ស្រដៀង​នឹង​សត្វ​ពពែ រស់​នៅតែ​ក្នុង​ព្រៃភ្នំ​។ ភាគច្រើន​គេ​និយម​យក​ស្នែង​សត្វ​កេះ​ធ្វើជា​ថ្នាំ​ត្រជាក់​។ 
 
​ចំណែក​ពាក្យ​«​កែស​»​សម្គាល់​លើ​ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ឈើ​ក្រាមរមាស តែ​ធំ​ជាង​។ ម្យ៉ាងទៀត​ពាក្យ​«​កែស​»​សំដៅលើ​ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ ដែលមាន​សណ្ឋាន​ដូច​ត្រី​ក្លាំងហាយ​។ ត្រី​កែស មាន​៣ ប្រភេទ​គឺ ត្រី​កែស​ធម្មតា​,​កែសជម្រៅ និង​កែសប្រាក់​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com