អន្តរជាតិ
ហ្វីលីពីន ប្រកាសអាសន្ន ក្រោយ​ជំងឺគ្រុនឈាម​សម្លាប់​មនុ​ស្ស​ជាង​៦០០​នាក់​
07, Aug 2019 , 7:39 pm        
រូបភាព
​នៅ​ថ្ងៃទី​០៧ ខែសីហា ហ្វីលីពីន បានប្រកាស​អំពី​ការរីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ប្រទេស បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ឆ្លង​ជំ​ងឹ​យ៉ាង​ឆាប់រហ័ស​។ មកទល់ពេលនេះ ជំងឺគ្រុនឈាម​បានសម្លាប់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ប្រមាណ​ជា ៦២២​នាក់​ហើយ​។


 
​តាម​ការចុះផ្សាយ​របស់​សារពត៌មាន AFP  នាយកដ្ឋាន​សុខភាព​ហ្វីលីពីន​បានបញ្ជាក់​ថា ជំងឺគ្រុនឈាម​បានកើត​ឡើង ១៤៦០៦២​ករណី ក្នុង​រយៈពេល​ពីថ្ងៃ​ទី ០១ ខែមករា ដល់ ២០ ខែកក្កដា ក្នុង​ឆ្នាំ​២០១៩ ហើយ​វា​មានការ​កើតឡើង​រហូត​ដល់ ៩៨​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​។​
 
​លោក Francisco Duque រដ្ឋមន្ត្រី​សុខាភិបាល បានបញ្ជាក់​សន្និសីទ​សារព័ត៌មាន​ថា ជំងឺគ្រុនឈាម​បានសម្លាប់​ប្រជាពលរដ្ឋ ៦២២​នាក់​។ លោក Duque បាន​បន្ថែមទៀតថា រដ្ឋាភិបាល​កំពុង​សិក្សា ដើម្បី​អនុញ្ញាតអោយ​ក្រុមហ៊ុន​ថ្នាំពេទ្យ​បារាំង Sanofi ត្រលប់មក​ក្នុង​ទីផ្សា​ហ្វីលីពីន​វិញ​។ 
 
​សូមបញ្ជាក់ថា​ក្រុមហ៊ុន​ថ្នាំពេទ្យ​បារាំង សាណូ​ហ្វី​(Sanofi) ត្រូវបាន​រដ្ឋាភិបាល​ហ្វី​លី​ពិន​ហាមឃាត់​ម្តង​ហើយ បន្ទាប់ពី​មាន​បញ្ហា​ចម្រូងចម្រាស់​កើតឡើង​កាលពី​ឆ្នាំ​២០១៦ និង​២០១៧ ដោយសារ​ការបង្ក​អោយ​អោយមាន​ការស្លាប់​កូនក្មេង​ប្រមាណ​ជា ១២​នាក់ ដោយសារ​វ៉ា​ក់​ស៊ាំ​ង Dengvaxia​។​
 
​ដោយ​ផ្អែក​ទៅតាម​ការចុះផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោក ជំងឺគ្រុនឈាម គឺជា​វី​រ៉ុ​ស​ម្យ៉ាង​ដែល​ឆ្លង​តាមរយៈ​មូស​ខ្លា​ញី ហើយ​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ជា ៣៩០​លាន​នាក់​នៅ​ចំណោម​១២០​ប្រទេស ក្នុង​មួយឆ្នាំៗ ហើយ​មនុស្ស​ច្រើនជាង ២៥០០០​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕ 

Tag:
 ហ្វីលីពីន​
  ជំងឺគ្រុនឈាម
© រក្សាសិទ្ធិដោយ thmeythmey.com