រថយន្ត
អត្ថបទពាណិជ្ជកម្ម
កុំ​ភ្លេច ចូលរួម​ព្រឹត្តិការណ៍​បញ្ចុះតម្លៃ​ដ៏​ពិសេស​បំផុត ពី​ក្រុមហ៊ុន​Mercedes នៅ​ថ្ងៃទី​៨ សីហា​នេះ
07, Aug 2019 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) នឹង​រៀបចំ​កម្មវិធី​ការផ្តល់ជូន​តម្លៃ​ដ៏​ពិសេស​បំផុត​មិន​ធ្លាប់មាន នៅ​ថ្ងៃទី​៨ សីហា​នេះ នៅ​សាល​តាំង​បង្ហាញ​រថយន្ត​ម៉ាក Mercedes របស់ខ្លួន​។ នៅក្នុង​ព្រឹ​តិ្ត​ការណ៍​ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) នឹងមាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​បំផុត រហូតដល់​ជាង ២​ម៉ឺន​ដុល្លារ លើ​រថយន្ត Mercedes ប្រភេទ V-Class ឆ្នាំ​២០២០ ដែល​ក្រុមហ៊ុន​ទើប​នាំចូល​។​
 
​រថយន្ត Mercedes ប្រភេទ V-Class សេ​រ៊ី ឆ្នាំ​២០២០ ទើបតែ​នាំចូល​មកដល់​សាល​តាំង​បង្ហាញ​រថយន្ត របស់​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) កាលពីដើម​សប្តាហ៍​នេះ​ប៉ុណ្ណោះ​។ ដើម្បី​ស្វាគមន៍​វត្តមាន​រថយន្ត​ប្រណិត​ទំនើប សេ​រ៊ី​ថ្មី​ចុង​ក្រោយនេះ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) បានប្រកាស​រៀបចំ​កម្ម​វិធី​ដ៏​ពិ​សេសមួយ គឺ​កម្មវិធី​ការផ្តល់ជូន​តម្លៃ​ដ៏​ពិសេស​បំផុត​មិន​ធ្លាប់មាន សម្រាប់​រថយន្ត Mercedes ប្រភេទ V-Class សេ​រ៊ី ឆ្នាំ​២០២០​នេះ​តែម្តង​។ 


 
​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្មវិធី​ដ៏​ពិសេស​នេះ នឹង​រៀបចំ​តែមួយ​ថ្ងៃទី ៨ ខែសីហា​ប៉ុណ្ណោះ ចាប់ពី​ម៉ោង​៨ ព្រឹក រហូត​៥​កន្លះ​ល្ងាច​។ លោក ឃុន ចាន់ថា បញ្ជាក់​ដូច្នេះ​៖«​កម្មវិធី​ដ៏​ពិសេស​នេះ គឺ​យើង​ចង់​ឲ្យ​អតិថិជន​ទាំងអស់ បាន​យល់​ដឹងថា តើ​រថយន្ត V-Class សេ​រ៊ី ឆ្នាំ​២០២០ មាន​លក្ខណៈ​ខុសគ្នា​យ៉ាងដូចម្តេច​? វា​ថ្មី​ត្រង់ណា និង​ល្អ​យ៉ាងម៉េច​? ហើយ​ហេតុអ្វី​បានផ្តល់​តម្លៃ​ពិសេស​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​។ តម្លៃ​ធម្មតា​យើង​លក់​ខ្ទង់ ១៥​ម៉ឺន​ដុល្លារ តែ​ថ្ងៃទី ៨ សីហា​នេះ យើង​លក់​ត្រឹមតែ ១២.៦​ម៉ឺន​ដុល្លារ​ទេ​»​។​


 
​ក្រៅពីនេះ អ្នក​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​នេះ ក៏​នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុន  ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​)​ផងដែរ ដោយ​កាដូ​ទាំងនោះ​រួម ដប​ទឹក ម៉ាក Mercedes ដ៏​ស្រស់ស្អាត , អាវយឺត​, សៀវភៅ​កត់ត្រា​ជាដើម រួមទាំង​មានការ​បម្រើ​ភេសជ្ជៈ និង​អាហារសម្រន់​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ 
 
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​គ្រឿន​បន្លាស់ និង​រថយន្ត​ម៉ាក Mercedes-Benz នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ សូម​អស់លោក លោកស្រី អញ្ជើញ​ចូលរួម​កម្មវិធី​ការផ្តល់ជូន​តម្លៃ​ដ៏​ពិសេស​បំផុត​មិន​ធ្លាប់មាន​នេះ ទាំងអស់គ្នា នៅ​ថ្ងៃទី ៨ ខែសីហា នៅ​ក្រុមហ៊ុន​រថយន្ត Mercedes-Benz ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទូរ​សព្ទ​ទៅកាន់​លេខ ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨៕ 

© រក្សាសិទ្ធិដោយ thmeythmey.com